វ៉ាស៊ីនតោន៖ យានអវកាស SpaceX Crew Dragon មួយគ្រឿងដឹកអវកាសយានិក ២នាក់ របស់អង្គការណាសាចូលចត នៅស្ថានីយ៍អវកាសអន្ដរជាតិ ជាលើកដំបូងជាផ្លូវការហើយ ដែលនាវិកយានអវកាសអាមេរិក បានអនុវត្តការនេះក្នុងរយៈពេលជិត មួយទសវត្សរ៍ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ណាសាបាននិយាយថា វាជាលើកដំបូងសម្រាប់ វិស័យឯកជនគឺជាឱកាសជោគជ័យ សម្រាប់ក្រុមហ៊ុនដែល បង្កើតឡើងដោយលោក Elon Musk ក្នុងឆ្នាំ២០០២ ។ អង្គការណាសាសង្ឃឹមថា នឹងបង្កើតភាពជាដៃគូបែបនេះ ដើម្បីនាំមកនូវយុគសម័យថ្មី នៃការធ្វើដំណើរអវកាស។ នៅពេលយានអវកាស ធ្វើការទំនាក់ទំនងដំបូងហើយ ចាប់ផ្តើមហោះជាមួយយានគោលដៅ បានកើតឡើងនៅម៉ោង ១០ និង ១៦ នាទីព្រឹកម៉ោងភាគខាងកើត មុនពេលកំណត់។
នៅពេលនោះ ស្ថានីយ៍អវកាសអន្តរជាតិ “ISS” កំពុងធ្វើចរាចរណ៍លើចម្ងាយ៤២២ គីឡូម៉ែត្រ លើព្រំដែនរវាងម៉ុងហ្គោលី និងភាគខាងជើងប្រទេសចិន។ ប៉ុន្មាននាទីក្រោយមកក៏ទទួលបានជោគជ័យ នៅពេលយានអវកាសទាំង២ បានភ្ជាប់ជាមួយត្រាអាកាស។
នៅលើយន្ដហោះមាន អវកាសយានិកលោក Bob Behnkhen និងលោក Doug Hurley ដែលជាអតីតយុទ្ធជន នៃកម្មវិធីយានអវកាស ដែលត្រូវបានបិទនៅឆ្នាំ ២០១១ ៕
ដោយ៖ លី ភីលីព