ព្រឹត្តិការណ៍

កងកម្លាំងចម្រុះ ដឹកនាំដោយ អារ៉ាប៊ីសាអូឌីត និយាយថា បានបាញ់ទម្លាក់កូនដ្រូន ពីរគ្រឿង របស់ពួកហូធី

បរទេស ៖ កងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសយេម៉ែន ទើបបានបាញ់ ទម្លាក់កូនដ្រូនពីរគ្រឿង ដែលក្រុមពួកហូធី បញ្ជាឲ្យហោះសំដៅ មកប្រទេសអារ៉ាប៊ី សាអូឌីត នេះបើតាមទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអូឌីត ដែលដកស្រង់សម្តី មន្ត្រីនាំពាក្យកងកម្លាំង ចម្រុះមួយរូប ។

ទីភ្នាក់ងារសារព័ត៌មាន រដ្ឋអារ៉ាប៊ីសាអូឌីត SPA បាននិយាយប្រាប់ថា កូនដ្រូនទាំងពីរគ្រឿងនោះ ត្រូវបានគេបញ្ជាឲ្យហៅ សំដៅឆ្ពោះទៅទីក្រុង Khamis Mushait ដែលស្ថិតនៅតាមព្រំដែន និងបានចោទកងកម្លាំងរបស់ពួកហូធីថា ផ្តោតការវាយប្រហារ ទៅលើទីតាំងជនស៊ីវិល និងតំបន់មនុស្សរស់នៅ ។

ចំណែកពួកឧទ្ទាមហូធី មិនបានធ្វើការបញ្ជាក់អំពីការ វាយប្រហារនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមនេះ បានរាយការណ៍ អំពីការវាយប្រហារតាមអាកាស ជាច្រើនកាលពីថ្ងៃអាទិត្យ ធ្វើឡើងដោយយន្តហោះចម្បាំងរបស់កងកម្លាំងចម្រុះ ទៅលើខេត្តជាច្រើន រួមមានទាំងខេត្ត Marib ជាទីមានការប្រយុទ្ធគ្នាខ្លាំងក្លាកាលពី៣ខែកន្លងទៅ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top