កីឡា

La Liga កំណត់ បានកាលវិភាគ ប្រកួតរបស់ខ្លួន សាជាថ្មីរួច រាល់ហើយ

អាជ្ញាធរពាក់ព័ន្ធ ទៅនឹងLa Ligaទាំងអស់ បានបង្ហាញពីបំណង របស់ពួកគេរួចទៅហើយថា នឹងធ្វើយ់ាងណា ដើម្បីបញ្ចប់ការប្រកួត ដែលនៅសល់ទាំង១១ សម្រាប់រដូវកាល២០១៩-២០២០ឲ្យបាន ត្រឹមតែរយៈពេល៥សប្តាហ៍ ប៉ុណ្ណោះនៃការប្រកួត។

ជាផ្នែកមួយ នៃកិច្ចខំប្រឹងប្រែងLa Liga នៅសប្តាហ៍នេះ បានប្រកាសហើយថា ខ្លួនបានធ្វើការងារ កំណត់បានកាលវិភាគ ប្រកួតថ្មីរួចទៅហើយ នៅពេលដែលលីគនេះ នឹងត្រឡប់មកវិញ ជាផ្លូវការ ដោយក្នុងនោះការប្រកួតដំបូង ត្រូវបានគេដឹងដែរថា នឹងធ្វើឡើង រវាងក្រុមSevilla និងReal Betis នៅថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនា។

ក្រៅពីនេះអ្វី ដែលយើងអាចដឹងទៀតនោះ គឺក្រុមលេខ១ លើកំពូលតារាងBarcelona នឹងត្រូវប៉ះReal Mallorca នៅថ្ងៃទីសៅរ៍ទី១៣ខែមិថុនា ខណៈដែលក្រុមលេខរៀង ទី២គឺReal Madridនឹងប៉ះEibar នៅថ្ងៃទី១៤ ខែមិថុនាក្នុងថ្ងៃដូចគ្នា នឹងការប្រកួតរវាង Athletic BilbaoនឹងAtletico Madrid ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top