សេអ៊ូល ៖ លោក Hwang Seungwon ដែលជានាយកសហគ្រាស សង្គមមួយបង្កើតឡើង ដោយក្រុមហ៊ុន SK Telecomបាននិយាយថា លោកបានចង្អុល ការបញ្ជាពីចម្ងាយឆ្ពោះ ទៅរកអេក្រង់ ដែលស្រដៀង នឹងបច្ចេកវិទ្យា របស់អង្គការណាសា លាតសន្ធឹងលើជញ្ជាំង នៃការតាមដានសកម្មភាព មនុស្សចាស់យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ជាមួយនឹងវត្ថុបញ្ជានីមួយៗ នៃគំនូសតាងចំណិតក្រាហ្វិច និងផែនទីចម្រុះពណ៌បង្ហាញ ពីការរុករករបស់ប្រជាជនវ័យ ចំណាស់កូរ៉េខាងត្បូង រាប់ពាន់នាក់ ត្រូវបានឃ្លាំមើលដោយ Speakersដ៏ឆ្លាតវៃ គឺជាសេវាកម្មថែទាំពីចម្ងាយ ដោយក្រុមហ៊ុននិយាយថា យើងត្រូវការកាន់តែខ្លាំងឡើង ក្នុងពេលមានវិបត្តិវីរុសនេះ។
លោក Hwang បានបន្តថា យើងតាមដានយ៉ាងដិតដល់ ចំពោះសញ្ញាគ្រោះថ្នាក់ ទោះបីវាច្រើនតែប្រើពាក្យស្វែង រកបង្ហាញពីភាពកើនឡើង នៃភាពឯកកោរ ឬអសន្តិសុខក៏ដោយ។
នៅពេលរដ្ឋាភិបាលកូរ៉េខាងត្បូង ជំរុញឲ្យអាជីវកម្មបច្ចេក វិទ្យាផ្ទាល់ខ្លួនដ៏ច្រើន និងបន្ធូរបន្ថយការរឹតត្បិត លើការកាន់កាប់បច្ចេកវិទ្យា ទូរទស្សន៍ និងក្រុមហ៊ុនបច្ចេកវិទ្យា អាចស្វែងរកទីផ្សារធំ ជាងមុនសម្រាប់បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា ដែលកំពុងលេចធ្លោផ្សេងទៀត៕ដោយ៖លី ភីលីព