ព្រឹត្តិការណ៍

សេដ្ឋកិច្ចកូរ៉េខាងត្បូង ត្រូវបានព្យាករណ៍ថា នឹងស្ទុះងើបឡើងវិញនៅឆ្នាំក្រោយ ប៉ុន្ដែឆ្នាំនេះត្រូវជួបបញ្ហា

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានកាត់បន្ថយការប៉ាន់ប្រមាណ កំណើនរបស់ខ្លួន សម្រាប់ឆ្នាំនេះ ប៉ុន្តែរំពឹងថាការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចដ៏រឹងមាំនៅឆ្នាំក្រោយ ដោយសារការចំណាយថវិកា ដ៏ច្រើនសម្បើមដោយប្តេជ្ញាថា នឹងប្រើប្រាស់គ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន ដើម្បីជួយដល់ កំណើនសេដ្ឋកិច្ចធំបំផុតទី ៤ របស់អាស៊ី ស្របពេលមានការរាតត្បាត។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុ បានកែលម្អចក្ខុវិស័យ កំណើនរបស់ខ្លួនមកត្រឹម ០,១ ភាគរយពីការព្យាករ ២,៤ ភាគរយកាលពីចុងឆ្នាំមុន។

ការកាត់បន្ថយយ៉ាងខ្លាំងបែបនេះ កើតឡើងបន្ទាប់ពីការផ្ទុះឡើងនៃវីរុសថ្មី ដែលបានឆ្លងដល់មនុស្សជាង ៦ លាននាក់នៅទូទាំងពិភពលោក។ ជនជាតិកូរ៉េខាងត្បូងចំនួន ១១.៥០០ នាក់បានឆ្លងជំងឺនេះ ចាប់តាំងពីប្រទេសនេះ បានរាយការណ៍ពីករណីដំបូង ដែលបានបញ្ជាក់នៅថ្ងៃទី២០ ខែមករា៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top