ព្រឹត្តិការណ៍

អតីតមេបញ្ជាការ USFK បារម្ភថា កូរ៉េខាងជើង នឹងសាកល្បងមីស៊ីលផ្លោង ចេញពីនាវាមុជទឹក ឆាប់ៗនេះ

វ៉ាស៊ីនតោន៖ អតីតមេបញ្ជាការ នៃកងកម្លាំងសហរដ្ឋអាមេរិក នៅកូរ៉េខាងត្បូង USFK បានសម្តែងការព្រួយបារម្ភថា កូរ៉េខាងជើង នឹងបាញ់សាកល្បង នាវាមុជទឹកមីស៊ីលផ្លោងថ្មីមួយ ក្នុងពេលឆាប់ៗនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

ការថ្លែងរបស់ លោកឧត្តមសេនីយ៍ Walter Sharp ដែលចូលនិវត្តន៍ធ្វើឡើង បន្ទាប់ពីគណៈកម្មាធិការយោធាកណ្តាល របស់កូរ៉េខាងជើង បានពិភាក្សាអំពី“ គោលនយោបាយថ្មី” ដើម្បីជំរុញការទប់ស្កាត់ នុយក្លេអ៊ែររបស់ប្រទេស និងអភិវឌ្ឍ កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។

ការប្រជុំនៅខែឧសភា ក្រោមអធិបតីភាពមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទាក់ទាញចំណាប់អារម្មណ៍ថ្មី ចំពោះនាវាមុជទឹកទម្ងន់ ៣.០០០ តោន ដែលកំពុងសាងសង់ ដោយមន្រ្តីយោធា និងចារកម្មកូរ៉េខាងត្បូងឲ្យដឹងថា វាហាក់ដូចជាត្រៀមរួចរាល់ សម្រាប់ដាក់ពង្រាយ។ នាវាមុជទឹកនេះ ត្រូវបានគេជឿជាក់ថា មានសមត្ថភាព ផ្ទុកមីស៊ីលផ្លោង ៣ គ្រាប់៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top