ព្រឹត្តិការណ៍

ការលក់ស្មាតហ្វូន ទូទាំងពិភពលោក ធ្លាក់ចុះ២០ភាគរយ នៅត្រីមាសដំបូង ដោយសារការផ្ទុះឡើង មេរោគកូរ៉ូណា

វ៉ាស៊ីនតោន ៖ អ្នកតាមដានទីផ្សារម្នាក់ បាននិយាយថា ការលក់ទូរស័ព្ទស្មាតហ្វូន ទូទាំងពិភពលោក បានធ្លាក់ចុះយ៉ាងខ្លាំង មិនធ្លាប់ មាននៅក្នុងត្រីមាសទី១ ដោយសារតែការផ្ទុះឡើង មេរោគកូរ៉ូណា ដែលធ្វើឲ្យរងផ្តល់ប៉ះពាល់ ដល់ការចំណាយ របស់អ្នកប្រើប្រាស់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ការស្ទង់មតិរបស់ Gartner បានរកឃើញថា ការធ្លាក់ចុះ២០,៥ ភាគរយ ក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំនេះកើតឡើងចំពេលមានភាព មិនប្រាកដប្រជា ផ្នែកសេដ្ឋកិច្ចកើនឡើង និងការនៅក្នុងផ្ទះការពារមេរោគកូរ៉ូណា របស់អ្នកប្រើប្រាស់ នៅលើពិភពលោកកាលពីខែមីនា ។

អ្នកវិភាគនៅ Gartner បានកត់សម្គាល់ថា កត្តាមួយទៀត គឺការបិទរោងចក្រភាគច្រើននៅប្រទេសចិន គឺជាក្រុមហ៊ុនផលិតទូរស័ព្ទ សម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនធំ ៗ នៅលើពិភពលោក ។ ទិន្នន័យបានបង្ហាញថា ក្រុមហ៊ុន Samsung រក្សាតំណែងនាំមុខ របស់ខ្លួនជាមួយទីផ្សារ ១៨,៥ ភាគរយ ទោះបីជាការ លក់ធ្លាក់ចុះជាង ២២ ភាគរយក៏ដោយ។
ក្រុមហ៊ុន Huawei នៅតែស្ថិតលំដាប់លេខ ២ ដោយចំណែកទីផ្សារ ១៤,២ ភាគរយ បន្ទាប់ពី ការធ្លាក់ចុះ ២៧ ភាគរយ នៃការលក់សម្រាប់ក្រុមហ៊ុនយក្ស របស់ចិនមួយនេះត្រូវរងការវាយប្រហារ ដោយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

Apple ឈរនៅលំដាប់ទី៣ ដោយមើលឃើញការធ្លាក់ចុះ ៨ ភាគរយសម្រាប់ក្រុមហ៊ុនអាមេរិក ដែលមាន ១៣,៧ ភាគរយ៕
ដោយ៖លី ភីលីព

Most Popular

To Top