បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ និងនាយកប្រតិបត្តិហ្វេសប៊ុក លោក Mark Zuckerberg បានសន្ទនាគ្នា តាមទូរស័ព្ទកាលពីថ្ងៃសុក្រ។ នេះបើតាមប្រភពដែលស្និត បានប្រាប់ CNN កាលពីថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា នៅលើទំព័រហ្វេសប៊ុកសាធារណៈ (FB) កាលពីថ្ងៃសុក្រលោក Zuckerberg បានពន្យល់ពីមូលហេតុដែលហ្វេសប៊ុកមិនចាត់វិធានការ លើហ្វេសប៊ុកនិង Instagram ដែលក្នុងនោះលោក ត្រាំ បានព្រមានពីការ “លួច ប្លន់” នៅក្នុងទីក្រុង Minneapolis នឹងនាំឱ្យមានការបាញ់ប្រហារ។
លោក Zuckerberg បានមានប្រសាសន៍ថា “ ខ្ញុំបានតស៊ូជាមួយនឹងវិធី ដើម្បីឆ្លើយតបនឹងការលើកឡើង និងការបង្ហោះរបស់លោកប្រធានាធិបតីពេញមួយថ្ងៃ។ បញ្ហាផ្ទាល់ខ្ញុំ, មានប្រតិកម្មអវិជ្ជមាន ដែលមើលឃើញចំពោះ វោហារសាស្ត្រ ដែលបែកបាក់ និងអុជអាល ប៉ុន្តែខ្ញុំទទួលខុសត្រូវចំពោះប្រតិកម្មមិនត្រឹមតែ នៅក្នុងសមត្ថភាពផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក្នុងនាមជាអ្នកដឹកនាំស្ថាប័ន ដែលប្តេជ្ញាចិត្តក្នុងការបញ្ចេញមតិ ដោយសេរី៕ប្រែសម្រួលៈ ណៃ តុលា