អាមេរិក៖បណ្តាញផ្សព្វផ្សាយសង្គម ដ៏ពេញនិយមរបស់សហរដ្ឋអាមេរិក Facebook បានបង្កើតកម្មវិធី កាន់តែងាយស្រួលក្នុងការស្វែងរក និងលុបចោលនូវភាពអាម៉ាស់ ឬសារប្រកាសមិនចង់រក្សាទុកត្រូវកប់ នៅលើ timeline របស់អ្នកនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
នេះជាលើកដំបូងវេទិកាហើយដែល Facebook អនុញ្ញាតឲ្យអ្នកប្រើប្រាស់ជ្រើសរើសប្រកាសចាស់ៗជាច្រើន និងលុបចោលសារឥតប្រយោជន៍ ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការថែរក្សាវត្តមានរបស់អ្នកនៅលើ Facebook ក្នុងការឆ្លុះបញ្ចាំង ឲ្យឃើញកាន់តែច្បាស់អំពីអ្នក។
ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលអ្នកចូលក្នុងទីផ្សារការងារ បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ ឬផ្លាស់ប្តូរពីទំនាក់ទំនងចាស់យើងដឹងថា អ្វីៗផ្លាស់ប្តូរនៅក្នុងជីវិតរបស់មនុស្ស ហើយយើងចង់ធ្វើឲ្យអ្នកងាយស្រួលក្នុងការថែរក្សាវត្តមាន របស់អ្នកនៅលើ Facebook។
លក្ខណៈពិសេសដែលមានឈ្មោះថា “ គ្រប់គ្រងសកម្មភាព” ‘Manage Activity’ អាចចូលបានតាមរយៈទូរស័ព្ទដៃដោយចូលទៅកាន់ការកំណត់ និងភាពឯកជន ‘Settings & Privacy’ រួចចុចលើកំណត់ហេតុសកម្មភាព ‘Settings & Privacy’៕ ដោយ៖លី ភីលីព