បាសេឡូណា៖ប្រភពពីសហជីពបានប្រាប់ថា ក្រុមហ៊ុន Nissan Motor Co បានប៉ាន់ស្មានថា ការបិទរោងចក្ររបស់ខ្លួននៅទីក្រុងបាសេឡូណានៅប្រទេសអេស្ប៉ាញអាចនឹងចំណាយថវិកាអស់ប្រហែល ១,៥ ពាន់លានអឺរ៉ូ (១,៧ ពាន់លានដុល្លារ) យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ចំពោះថវិកាដែលចំណាយនៃការបិទនេះ កំពុងស្ថិតក្នុងចំណុចសំខាន់សម្រាប់ការជជែកដេញដោលគ្នានៅប្រទេសអេស្ប៉ាញជុំវិញការផ្លាស់ប្តូរនេះ ដោយរដ្ឋាភិបាលបាននិយាយថា វានឹងមានតម្លៃថោកជាងមុនក្នុងការរក្សាដំណើរការរោងចក្រ។ ប៉ុន្តែអ្នកនាំពាក្យក្រុមហ៊ុន Nissan បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
ការសម្រេចចិត្តចាកចេញពីទីក្រុងបាសេឡូណានោះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនប្រកាស កាលពីសប្តាហ៍មុនថា ជាផ្នែកមួយនៃផែនការផ្លាស់ប្តូរដែលបង្កឲ្យមានការតវ៉ាពីសំណាក់កម្មករ និងការប្តេជ្ញាចិត្ត របស់Madrid ដើម្បីធ្វើអ្វីៗទាំងអស់ដែលអាចធ្វើបានក្នុងការបញ្ចុះបញ្ចូល ក្រុមហ៊ុនឲ្យនៅ។
កាសែត La Vanguardia នៅទីក្រុងបាសេឡូណាបានដកស្រង់ឯកសាររបស់ក្រុមហ៊ុន Nissan ដោយនិយាយថា ការបិទទ្វារអាចចំណាយអស់១,៤៥ ពាន់លានអឺរ៉ូដែលភាគច្រើនផ្តល់ឲ្យកម្មករប្រហែល ៣.០០០ នាក់មិនត្រូវការការងារ៕ដោយ៖លី ភីលីព