ព្រឹត្តិការណ៍

ក្រុមអ្នកស្រាវជ្រាវ ចាត់ទុកតំបន់មួយ នៅមហាសមុទ្រខាងត្បូង នៅឆ្នេរសមុទ្រអង់តាក់ទិក មានខ្យល់អាកាសបរិសុទ្ធបំផុត នៅលើផែនដី

អាមេរិក៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ខ្យល់អាកាសបរិសុទ្ធបំផុត នៅលើភពផែនដី ស្ថិតនៅមហាសមុទ្រខាងត្បូង នៃឆ្នេរសមុទ្រអង់តាកទិច ដោយគ្មានផ្ទុក នូវខ្យល់អាកាសអាចរកបាន ឬបំណែកចេញផ្សេងទៀត ដែលផលិតដោយមនុស្សឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកវិទ្យាសាស្ត្រអាកាសធាតុ មកពីសាកលវិទ្យាល័យរដ្ឋខូឡូរ៉ាដូ ដឹកនាំដោយលោក Sonia Kreidenweis ចង់ដឹងថា តើភាគល្អិតផលិត ដោយឧស្សាហកម្ម និងសកម្មភាពមនុស្ស ឈានដល់កម្រិតណា។ ដើម្បីស្វែងយល់ពួកគេ បានជិះទូកទៅក្នុងមហាសមុទ្រខាងត្បូង ព័ទ្ធជុំវិញទីក្រុងអាតតាទិក ក្រោមរយៈទទឹងខាងត្បូង ៤០ ដឺក្រេហើយវាស់សមាសភាព នៃខ្យល់នៅចំណុចជាច្រើន។

ពួកគេបានវាស់ពីស្រទាប់ព្រំដែន ដែលជាផ្នែកមួយ នៃបរិយាកាសទាប ដោយមានទំនាក់ទំនងផ្ទាល់ ជាមួយផ្ទៃមហាសមុទ្រ និងឈានដល់កម្ពស់ ១,២ ម៉ាយល៍ ចូលទៅក្នុងបរិយាកាស។ គំរូរបស់ក្រុមលោក បានបង្ហាញថា គ្មានខ្យល់អាកាស ឬភាគល្អិតផ្សេងទៀត ដែលត្រូវបានផ្សាភ្ជាប់ ជាមួយនឹងការបំពុលដោយមនុស្ស ឬសកម្មភាពផ្សេងទៀតឡើយ៕ ដោយ៖លី ភីលីព

Most Popular

To Top