Matty Longstaff ត្រូវបានកាសែតអង់គ្លេស The Sun ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថាកំពុងជាប់ ពាក់ព័ន្ធនឹងកិច្ចចរចាគ្នាមួយជាមួយ នឹងក្លឹបUdinese
ដើម្បីពិនិត្យលទ្ធភាព ក្នុងការផ្ទេរចេញពីក្លឹប Newcastle ទៅលេងនៅអ៊ីតាលីជំនួសវិញ។
Udineseដែលកំពុងស្ថិតនៅក្នុង ស្ថានភាពយ៉ាប់យ៉ឺន នៅលីគកំពូលអ៊ីតាលីSerie Aនោះបានដាក់សំណើរជាប្រាក់កម្រៃរហូត ទៅដល់៣ម៉ឺនផោនក្នុង មួយសប្តាហ៍សម្រាប់
Longstaff ដែលបច្ចុប្បន្នទទួល បានត្រឹមតែ៨៥០ ផោនក្នុងមួយសប្តាហ៍ពីសំណាក់Newcastle។
នៅSt James Parkបច្ចុប្បន្នហាក់បីដូចជា មិនសូវខ្វាយខ្វល់ លើរឿងកីឡាករខ្លាំងនៅឡើយប៉ុន្តែនឹងមិនសម្រេចចិត្តលក់Longstaffជាដាច់ខាតខណៈដែរ ការទីញលក់
ក្លឹបកំពុងជាប់គាំង ក្នុងការផ្ទេរកម្មសិទ្ធទៅឲ្យម្ចាស់ថ្មីដែល ជាមហាសេដ្ឋីពាន់ប៊ីលានដុល្លារក្នុងតម្លៃដល់ទៅ ៣០០លានផោននោះ៕
ប្រែសម្រួល៖ស៊ុនលី