មូស្គ៖នៅថ្ងៃពុធទី៣ខែមិថុនានេះ វិមានក្រមឡាំងបានលើកឡើងថា ប្រទេសរុស្សីតាំងតែពីដើមឡើយមិនដែលឡើយ ក្នុងការផ្តួចផ្តើមគំនិតឲ្យមានការប្រើប្រាស់ អាវុធប្រល័យលោក ឬនុយក្លេអ៊ែរនោះទេ។
លោក Dmitry Peskov អ្នកនាំពាក្យរបស់រដ្ឋាភិបាលក្រុង មូស្គូបានថ្លែងបែបនេះ នៅក្នុងឧិកាសនៃការប្រកាស គោលនយោបាយថ្មីរបស់ប្រទេសក្នុងការទប់ស្កាត់ ទៅលើអាវុធនុយក្លេអ៊ែរ ហើយបន្តបញ្ជាក់ថា គោលនយោបាយថ្មីបានចែងលំអិតអំពីស្ថានភាព ទាំងឡាយណាខ្លះដែលរុស្សីនឹងអាចប្រើប្រាស់ អាវុធនេះដើម្បីសងសឹកទៅលើបរទេស ដែលយាយីមកលើខ្លួនប៉ុណ្ណោះ។
គួរឲ្យដឹងដែរថាកាលពីថ្ងៃអង្គារនេះ ប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀពូទីនបាន ចុះហត្ថលេខាលើក្រឹត្យថ្មីស្តីពីមូលដ្ឋានគ្រឹះនៃ គោលនយោបាយ របស់រដ្ឋក្នុងការទប់ស្កាត់នុយក្លេអ៊ែរ៕
ប្រែសម្រួល៖ស៊ុនលី