កីឡា

Man United បញ្ជួន Luke Shaw ទៅព្យាបាលរបួសដល់ ទីក្រុងឌុយបៃដោយ សារតែអាកាសធាតុល្អ

The Sunsports ចេញផ្សាយនៅ ថ្ងៃអង្គារទី២២ ខែតុលានេះបានឲ្យដឹងថា កីឡាករខ្សែការពារ អង់គ្លេស Luke Shaw នឹងត្រូវក្លឹបបញ្ជូន ទៅកាន់ទីក្រុងឌុយបៃ ក្នុងពេលខាងមុខនេះ សម្រាប់ការហ្វឹកហាត់ ជាមួយនឹង អាកាសធាតុដ៏កក់ក្តៅ និងផ្តល់ភាពកាន់តែងាយស្រួលសម្រាប់ ការសម្រាកព្យាបាល របួសរបស់កីឡាកររូបនេះ។

ខ្សែការពារក្លឹប បិសាចក្រហមរូបនេះ បានទទួលរងរបួសសរសៃជើងក្នុង ការប្រកួតជាមួយ នឹងក្រុម Crystal Palace ក្នុងលទ្ធផលបរាជ័យ២ទល់ នឹង១តាំងតែពី ខែសីហាមកម្ល៉េះ។ ក្លឹបបានធ្វើការអះអាង ហើយថារបួសរបស់Shawនឹងត្រូវបន្តព្យាបាលនិងសម្រាកយ៉ាង ហោចណាស់៤សប្តាហ៍។

តាមផែនការមានន័យថា Shaw នឹងត្រូវត្រឡប់មកជួយលោក Ole Solkjare វិញក្នុងខែកញ្ញានេះ ប៉ុន្តែមិនអាចទាន់ដោយសារ របួសមិនទាន់ជាសះស្បើយទើបក្លឹបបានសម្រេចចិត្តបន្តការ សម្រាកព្យបាល បន្ថែមទៀតនៅក្នុងទីក្រុងឌុយបៃ តែម្តង៕ប្រែសម្រួល:ស៊ុនលី

Most Popular

To Top