បរទេស៖រដ្ឋបាលលោក ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចុះបញ្ជីខ្មៅក្រុមហ៊ុនគុយបាចំនួន៧ក្រុមហ៊ុន រួមទាំងស្ថាប័នហិរញ្ញវត្ថុ ដែលគ្រប់គ្រងកាន់កាប់ការធ្វើប្រាក់អាមេរិក ទៅកាន់ប្រទេសកុម្មុយនិស្តមួយនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompoe បានប្រកាសថា ក្រុមហ៊ុនគ្រប់គ្រងដោយយោធាគុយបាចំនួន៧ក្រុមហ៊ុន ទើបត្រូវបានបន្ថែមទៅបញ្ជីរឹតបន្តឹងគុយបា ដែលហាមឃាត់ជនជាតិអាមេរិកមិនឲ្យធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនទាំងនោះ ហើយនៅក្នុងចំណោមក្រុមហ៊ុនចុះក្នុងបញ្ជីខ្មៅទាំងនោះ រួមមានទាំងក្រុមហ៊ុន Fincimex ដែលសហជីពលោកខាងលិច ប្រើប្រាស់បញ្ជីប្រាក់ផ្ទេរពីអាមេរិកទៅកាន់គ្រួសារនៅគុយបារបស់ពួកគេ។
នៅលើបណ្ដាញសង្គមធ្វីតធ័រ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងយ៉ាងដូច្នេះថា “យើងនឹងបន្តបញ្ឈប់លំហូសាច់ប្រាក់ចូលទៅក្នុងហោប៉ៅរបស់អ្នកដែលគាបសង្កត់ប្រជាជនគុយបា ហើយរយៈពេលនៃការគាបសង្កត់និងផ្តាច់ការ១៦ឆ្នាំ គឺគ្រប់គ្រាន់ហើយ។
ចំពោះប្រជាជនគុយបា អ្នកសមតែទទួលបានប្រសើរជាងនេះ ហើយយើងឈរនៅខាងអ្នក”៕