កីឡា

Man City រងការព្រមានថា លោក Pep នឹងឈានដល់ការ សម្រេចចិត្តចាកចេញ

ក្លឹបមេឃខៀវ Man City កំពុងត្រូវបានរងការព្រមានថា លោកគ្រូបង្វឹក Pep Guardiola នឹងអាចចាប់ផ្តើម ក្នុងការពិចារណា ក្នុងការចាកចេញពីទីនេះ
នេះបើយោងតាមការអះអាង របស់លោក Domenec Torrent អតីតជំនួយគ្រូបង្វឹករូបនេះផ្ទាល់ ។

លោកបានបន្តទៀតថា អតីតគ្រូបង្វឹករបស់ក្លឹប Barcelona និង Bayern Munichរូបនេះ ជាប្រភេទមនុស្ស ដែលនឹងមិនគាំងជាប់ នៅក្នុងចំណុចណាមួយ
រយៈពេលយូរឡើយ ហើយបើឆាប់បំផុត នៅចុងបញ្ចប់ នៃរដូវកាលទី៤ របស់លោកជាមួយនឹង Man City គឺជាពេលវេលា ដែលគួរតែចាកចេញហើយ ។

កុងត្រាបច្ចុប្បន្ន របស់លោកនៅ Etihad គឺនៅសល់រយៈពេលតែ១ឆ្នាំទៀតប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជាបញ្ហាដ៏ធំបំផុត នៅពេលនេះក្លឹបកំពុង ប្រឈមមុខទៅនឹងបម្រាម
របស់ UEFA មិនឲ្យលេងក្នុងការប្រកួត Champion League ចំនួន២ រដូវកាលជាប់គ្នា ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top