បរទេស៖ ប្រទេសឥណ្ឌា និងប្រទេសអូស្ត្រាលី តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដើម្បីផ្តល់សិទ្ធិ ឲ្យចូលទៅកាន់មូលដ្ឋានយោធា របស់គ្នាទៅវិញទៅមក ក្នុងគោលបំណងសម្រួល ដល់ការផ្លាស់ប្តូរបទពិសោធន៍ ការពារជាតិគ្នានិងសមយុទ្ធ។
កិច្ចព្រមព្រៀង ដែលគេស្គាល់ថា កិច្ចព្រមព្រៀងគាំទ្រ ការដឹកជញ្ជូនទៅវិញទៅមកនោះ ត្រូវបានសម្រេចឡើង នៅក្នុងអំឡុងជំនួបកំពូលមួយ រវាងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន។
នៅក្នុងសុន្ទរកថា បើកជំនួបកំពូលនោះ នាយករដ្ឋមន្ត្រីឥណ្ដា បានមានប្រសាសន៍ប្រាប់ដូច្នេះថា “យើងចែករំលែកគ្នា នូវគុណភាពលទ្ធិប្រជាធិបតេយ្យ ក្រឹត្យក្រមនៃច្បាប់ សេរីភាព និងសេចក្តីគោរព ចំពោះស្ថាប័នអន្តរជាតិ។ នៅពេលដែលរឿងទាំងនេះ កំពុងត្រូវបានប្រឈមនោះ យើងចាំបាច់ ត្រូវតែពង្រឹងសហប្រតិបត្តិការ របស់យើង”៕ ប្រែសម្រួល៖ប៉ាង កុង