អង់គ្លេស ៖ ក្រុម Harvard កំពុងជំរុញដែន កំណត់លើគម្រោង របស់ខ្លួនក្នុងការបង្កើត មនុស្សយន្តសត្វ ល្អិតតូចសមត្ថភាព និងមាន ល្បឿនលឿនបំផុត ដែលជាការបំផុសគំនិត ដោយជីវវិទ្យាសត្វល្អិត នេះបើយោងតាមការ ចេញផ្សាយពីគេហ ទំព័រឌៀលីម៉ែល។
ការវិវត្តចុងក្រោយ លើគម្រោងមួយមានឈ្មោះថា Harvard Ambulatory Microrobot (HAMR) ក្រុមអ្នកស្រាវជ្រាវ និយាយថា ពួកគេបានកាត់បន្ថយ ការបង្កើតសត្វកន្លាត ដែលមានទំហំប៉ុនកាក់មួយកាក់ ។ ក្រុមអ្នកស្រាវជ្រាវបន្តថា ទោះបីជាទំហំរបស់វា (២,២៥ ស. ម ) គឺជាប្រភេទសត្វមូស ត្រូវបានហៅថា HAMR-JR នៅតែអាចអនុវត្តភាគច្រើន នៃការគ្រប់គ្រង់ប្រសើរជាងមុនៗ ។
ចំណែកទាំងនោះរួមមាន ការធ្វើដំណើរក្នុងល្បឿន ប្រមាណជា១៤ដងក្នុងមួយវិនាទី បើយោងទៅតាមអ្នកស្រាវជ្រាវថា មិនត្រឹមតែធ្វើឲ្យ មនុស្សយន្តតូចបំផុត នៃប្រភេទរបស់វាប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានល្បឿនលឿន បំផុតផងដែរ ។ លើសពីនេះទៀតអ្នកស្រាវជ្រាវ បង្ហាញពីរបៀបសត្វបៃតូច ដែលមានទម្ងន់ត្រឹមតែ ០,៣ ក្រាមអាចលោតបាន ហើយថែមទាំងមានភាព ប៉ិនប្រសប់ក្នុងដឹកឥវ៉ាន់ធ្ងន់ៗ ៕ដោយ៖លី ភីលីព