សេអ៊ូល៖ ប្រភពពីមន្ត្រីបានឲ្យដឹងថា យោធារបស់ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងធ្វើសមយុទ្ធរួមបញ្ចូលគ្នា នៅតាមសមុទ្រនៅសប្តាហ៍ក្រោយ ដែល ជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដែលកំពុងបន្តរបស់ខ្លួន ដើម្បីបង្កើនជំនាញ របស់កងកម្លាំងរបស់ខ្លួន។
សមយុទ្ធដែលត្រូវបាន គ្រោងទុកដំបូង កាលពីខែមុន ត្រូវបានបញ្ឈប់ ដោយសារស្ថានភាពអាកាសធាតុមិនល្អ នឹងមានការចូលរួម ពីកងទ័ពកងនាវាចរ និងកងទ័ពអាកាស។ សមយុទ្ធបាញ់គ្រាប់ពិត នឹងធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា នៅឆ្នេរមួយនៅអ៊ូជីន ចម្ងាយ ៣៣០ គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុងសេអ៊ូល ដែលស្ថិតនៅឆ្នេរសមុទ្រខាងកើត។
យោធាបានឲ្យដឹងថា ទោះបីជាមានការពន្យារពេលក៏ដោយ ទំហំនៃសមយុទ្ធហ្វឹកហាត់ នឹងនៅដដែលដោយ ប្រព័ន្ធបាញ់រ៉ុក្កែតរបស់កងទ័ព បានបាញ់ទៅលើគោលដៅ នៅតាមសមុទ្រ និងឧទ្ធម្ភាគចក្រវាយប្រហារ ក៏ចូលរួមក្នុងការខិតខំ ដើម្បីកំទេចសត្រូវផងដែរ៕ ដោយ ៖ ឈូក បូរ៉ា