កីឡាករអង់គ្លេស Adam Lallanaត្រូវបានកាសែត The Mirror ចេញផ្សាយនៅថ្ងៃនេះថា បានត្រៀម
ខ្លួនរួចជាស្រេចហើយ ក្នុងការចាកចេញពីហង្សក្រហម Liverpool នៅរដូវក្តៅនេះ ជាមួយនឹងក្លឹបមិនតិចនោះ
ទេដែលរងចាំ ស្វាគមន៍រូបគាត់ ។
ប៉ុន្តែក្នុងចំណោមនោះគេ ជឿជាក់ថាក្លឹប Leicester City ដែលមានលោក Brendan Rodgers ជាគ្រូបង្វឹកនោះជាក្លឹបអទិភាពព្រោះថា កីឡាកររូបនេះ និងលោកRodgers គឺជាមនុស្សដេលធ្លាប់ធ្វើការ ជាមួយគ្នា កាលពីគ្រានៅទឹកដី
Anfield ។
ការចាកចេញ របស់Lallanaពេលនេះក្នងនាមជាកីឡាករ គ្មានតម្លៃខ្លួនឡើយ ។ គួរបញ្ជាក់ឲ្យដឹងដែរថា Lallana ត្រូវបាន
លោកRodgers ចុះកុងត្រាមករួមក្លឹប Liverpoolកាលពីឆ្នាំ២០១៥ ពីក្លឹបSouthampton ក្នុងតម្លៃ២៥លានផោន ៕
ប្រែសម្រួល៖ស៊ុនលី