បរទេស៖ នៅថ្ងៃសៅរ៍នេះ អង្គការសុខភាពពិភពលោកឬWHO បានផ្លាស់ប្តូរគោលការណ៍ កន្លងមករបស់សាជាថ្មី ដោយបញ្ជាក់ថា ការពាក់ម៉ាសមុខ គួរតែត្រូវបានបន្តធ្វើឡើង នៅតាមទីសាធារណៈ ដើម្បីអាចឲ្យមានការថមថយ នៃការរីករាលដាលនៃវីរុស កូវីដ១៩បាន។
អង្គការអន្តរជាតិ ទទួលបន្ទុកកិច្ចការងារសំខាន់ ជាងគេបំផុតលើលោកមួយនេះ បាននិយាយទៀតថា ព័ត៌មានបន្ថែមចុងក្រោយ បានបញ្ជាក់ប្រាប់យើងថា ការពាក់ម៉ាស ពិតជាអាចជួយកាត់បន្ថយ និងជារបាំង ដើម្បីរារាំងដំណក់ទឹកមាត់សម្រាប់មេរោគនេះ បានច្រើនពិតមែន។
គួរបញ្ជាក់ដែរថាកន្លងមក WHO ហាក់ដូចជាមិនមាន ភាពច្បាស់លាស់ឡើយ ក្នុងការអះអាងថា ការពាក់ម៉ាស ឬមិនពាក់ម៉ាស ចំពោះអ្នកដែលមានសុខភាពម៉ាំមួន នៅតាមទីសាធារណៈ គឺជារឿងចាំបាច់ ឬយ៉ាងណានោះ៕
ប្រែសម្រួល៖ស៊ុនលី