បរទេស៖ យើងបានដឹងមកហើយថា ការស្លាប់របស់លោក George Floyd បុរសស្បែកខ្មៅ ជនជាតិអាមេរិក មកដល់ថ្ងៃនេះ គឺបានធ្វើឲ្យមាន ភាពចលាចល នៅទូទាំងប្រទេសអាមេរិក និងបណ្តាលោកខាងលិច មួយចំនួនទៀតផងដែរ អស់រយៈពេល ១សប្តាហ៍មកហើយ។
ប៉ូលីស៤នាក់ ត្រូវបានតុលាការ ផ្តន្ទាទោសរួចរាល់ផងដែរ ប៉ុន្តែករណីប៉ូលីស២នាក់ ក្នុងចំណោមនោះ ត្រូវបានមេធាវីការពារ បានលើកឡើងថា ពួកគាត់ទើបតែបាន ចូលបម្រើការងារ បានមិនដល់៤ថ្ងៃឡើយ នៅក្នុងថ្ងៃកើតហេតុ ២៥ខែឧសភានោះ ហើយបន្តទៀតថា ពួកគាត់មិនអាចសម្រេចចិត្ត អ្វីបានឡើយ ក្រៅតែពីស្តាប់តាមបញ្ជា របស់ប៉ូលីសជាន់ខ្ពស់ នៅក្នុងក្រុមនោះ គឺលោក Derek Chauvin។
កន្លងមកមានការ រាយការណ៍ដែរ ប៉ូលីសទាំង២រូបនោះ ដែលមានឈ្មោះថា J.Alexander Keung និង Thomas Lane បានក្លាយខ្លួន ជាប៉ូលីសពេញសិទ្ធ តាំងតែពីខែធ្នូមកម្ល៉េះ ប៉ុន្តែស្រាប់តែមកដល់ថ្ងៃព្រហស្បតិ៍នេះ មេធាវីការពារក្តី បានបញ្ជាក់ថា ពួកគេទើបចូលបម្រើការងារ បានមិនដល់ ៤ថ្ងៃឡើយទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី