Lafayette ៖ក្រុមអ្នកស្រាវជ្រាវ មានក្តីបារម្ពយ៉ាងខ្លាំង បន្ទាប់ពីការសិក្សាថ្មីមួយ បានបង្ហាញថា កម្រិតកាបូនឌីអុកស៊ីតនៅក្នុងបរិយាកាសខ្ពស់ ជាងចំណុចណាមួយក្នុងរយៈពេល២៣លានឆ្នាំកន្លងមកនេះ ដែលវាមានរយៈពេលយូរជាងការគិតទៅទៀតនេះបើយោង តាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវនិយាយថា កម្រិត CO2 ខ្ពស់នាពេលបច្ចុប្បន្ននេះគឺជាលទ្ធផលដោយផ្ទាល់ នៃសកម្មភាពរបស់មនុស្ស និងមានការប្រែប្រួលទៅតាម អត្រាដែលមិនធ្លាប់មានពីមុនមកនៅក្នុងពេលវេលាកំណត់ ភូមិសាស្ត្រ។ ក្រុមមួយមកពីសាកលវិទ្យាល័យ Louisiana នៅ Lafayette បានប្រើបច្ចេកទេសវាស់កាបូនថ្មីដើម្បី សិក្សាពីការផ្លាស់ប្តូរបរិមាណឧស្ម័នCO2 នៅក្នុងបរិយាកាស។
នេះបានអនុញ្ញាតឲ្យពួកគេមើលទៅឆ្ងាយ បន្ថែមទៀតនៅក្នុងពេលវេលាជាងវិធីសាស្រ្តប្រពៃណីនៃការសិក្សាគំរូដែលយកចេញពីស្នូលទឹកកក។ អ្នកស្រាវជ្រាវបានបន្តថា សារទូទៅមួយត្រូវបានប្រើ ដើម្បីបង្ហាញពីភាពធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុដល់ សាធារណជនគឺថា កម្រិតកាបូនឌីអុកស៊ីតខ្ពស់ជាងនាពេលនេះ ដែលមានកាលពីមួយលានឆ្នាំមុន៕ ដោយ៖លី ភីលីព