បរទេស ៖ របាយការណ៍ របស់ការិយាល័យ គណនេយ្យភាពរដ្ឋាភិបាល សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា កម្មវិធីផ្លាស់ប្តូរឧទ្ធម្ភាគចក្រប្រធានាធិបតី ត្រូវបានពន្យាពេល ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធ នឹងប្រព័ន្ធទំនាក់ទំនង ។
ការវាយតម្លៃប្រចាំឆ្នាំ ស្តីពីការទិញការពារជាតិ របស់ការិយាល័យគណ នេយ្យភាពរដ្ឋាភិបាល ដែលចេញនៅសប្ដាហ៍នេះ ធ្វើការកត់សម្គាល់ថា ប្រព័ន្ធទំនាក់ទំនង បេសកកម្មរបស់កម្មវិធីផ្លាស់ប្តូរ ឧទ្ធម្ភាគចក្រប្រធានាធិបតី របស់ទ័ពជើងទឹកអាមេរិក ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហា ពាក់ព័ន្ធប្រព័ន្ធទំនាក់ទំនង។
របាយការណ៍នោះ បាននិយាយប្រាប់ថា ប្រព័ន្ធដែលមិនទាន់ បានដាក់ប្រើប្រាស់នៅឡើយ ក្នុងយន្តហោះយោធាណាមួយនោះ នៅមានការខ្វះខាតពេលប្រើប្រាស់ ដែលខ្លះបាននាំឲ្យមានទំនាក់ទំនង មិនជាក់លាក់និងមិនអាចទុកចិត្តបាន នៅក្នុងអំឡុងពេល ធ្វើតេស្តសាកល្បង៕
ប្រែសម្រួល៖ប៉ាង កុង