ព្រឹត្តិការណ៍

ដង្កូវបុរេប្រវត្តិ រកឃើញជាប់សំបកខ្យង បង្ហាញការចិញ្ចឹម ជីវិតរស់នៅកាលពី ៥១២ លានឆ្នាំមុន

ចិន ៖ ការសិក្សាមួយ បានរាយការណ៍ថា ពពួកដង្កូវនៅសម័យបុរេប្រវត្តិ បានរកឃើញជាប់ នឹងសំបកខ្យង នៃការផ្តល់ចំណីបឋមចិញ្ចឹម ក្នុងការរស់ នៅកាលពី៥១២ លានឆ្នាំមុន សម្រាប់ពពួកប៉ារ៉ាស៊ីត ត្រូវបានក្រុមអ្នក បុរាណវិទ្យាស្គាល់ដំបូងបំផុត នៅលើផែនដីយើងនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការសិក្សាបង្ហាញថា ដង្កូវ និងសំបកខ្យង ក្នុងការគ្មានបំណង បង្ហាញខ្លួនភ្លាមៗរបស់ពួកគេ សម្រាប់វេលាមួយគេហៅថា “ការផ្ទុះខេមប៊ីន” នៅពេលក្រុមសត្វសំខាន់ៗ ទាំងអស់លេចឡើង នៅក្នុងកំណត់ត្រាហ្វូស៊ីល ។ ពពួកហ្វូស៊ីលខ្យង និងគ្រំដដែលមានរាងស្រដៀង នឹងត្រកូលត្រូវបានគេ រកឃើញនៅខេត្តយូណាន ប្រទេសចិន ហើយត្រូវបានគេដាក់ឈ្មោះថា Neobolus wulongqingensis ។

អ្នកស្រាវជ្រាវ និងអ្នកជំនាញខាងវិទ្យាសាស្ត្រ សាស្ត្រាចារ្យZhifei Zhang នៃសកលវិទ្យាល័យ Northwest នៅខេត្ត Xi’an ប្រទេសចិនបាននិយាយថា ខ្យង និងគ្រំខ្លួនត្រូវបានហ៊ុព័ទ្ធ ដោយសារពាង្គកាយ ដែលមានរាងជាបំពង់ នៅខាងក្រៅសំបករបស់ពួកគេ ។ លោកបានពន្យល់ថា ខ្យងព័ទ្ធជុំវិញដោយបំពង់ មានទំហំតូចជាង ហើយបំពង់ទាំងនោះត្រូវបានដាក់ស្របទៅ នឹងចរន្តចំណីផ្ទាល់របស់វា៕ ដោយ៖លី ភីលីព

Most Popular

To Top