ព្រឹត្តិការណ៍

ប្រជាជននៅជប៉ុន នាំគ្នាឈឺឆ្អាល រឿងប្រកាន់ពូជសាសន៍ ដោយតវ៉ានៅតាមផ្លូវ ជុំវិញការស្លាប់របស់ George Floyd នៅអាមេរិក

បរទេស៖ មនុស្សរាប់រយនាក់ ដែលមានសញ្ជាតិផ្សេងៗ បានធ្វើដំណើរតាមដងផ្លូវ នៅកណ្តាលទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃសៅរ៍ ដើម្បីធ្វើការតវ៉ាប្រឆាំង នឹងការរើសអើង ជាតិសាសន៍ នៅក្នុងសាមគ្គីភាពជាមួយ នឹងការធ្វើបាតុកម្ម នៅសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត នៅលើពិភពលោក។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការប្រមូលផ្តុំគ្នា នៅមុខស្ថានីយ៍ JR Shibuya និងការធ្វើបាតុកម្មបាតុកម្មមួយ ត្រូវបានបង្កឡើង ដោយមរណភាព របស់លោក George Floyd ដែលជាបុរសស្បែកខ្មៅម្នាក់ ដែលបានស្លាប់ បន្ទាប់ពីត្រូវបានប៉ូលីសក្រុង Minneapolis នៅអាមេរិក បានសង្កត់ក បណ្តាលឱ្យស្លាប់ ខណៈដែលគាត់ត្រូវ បានចាប់ខ្លួនប្រហែល ២ សប្តាហ៍មុន ។

បាតុករមួយចំនួន ក៏បានកាន់សញ្ញា សំគាល់អង់គ្លេសដែលនិយាយថា «បញ្ហានៃជីវិតអ្នកស្បែកខ្មៅ» , «គ្រប់គ្រាន់ហើយ» និង “គ្មានយុត្តិធម៌ គ្មានសន្តិភាព” ។

ការតវ៉ាដែលមានការ ចូលរួមពីមនុស្សប្រមាណ ៥០០ នាក់ក៏បានកើតមានផងដែរ បន្ទាប់ពីឃ្លីបវីដេអូមួយ ដែលត្រូវបានគេបង្ហោះ នៅលើបណ្តាញសង្គម Twitter បានបង្ហាញថា បុរសជនជាតិឃឺដម្នាក់ កំពុងស្ថិតក្រោមការ សាកសួរយ៉ាងបង្ខំ ពីសំណាក់មន្រ្តីប៉ូលីសជប៉ុន នៅលើដងផ្លូវ Shibuya កាលពីថ្ងៃទី ២២ ខែឧសភា៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top