បច្ចេកវិទ្យា

អ្នកត្រួតពិនិត្យ៖ ភ្នំភ្លើងនៃឧទ្យានជាតិ Yellowstone រលត់ហើយ បន្ទាប់អ្នកជំនាញរកឃើញការផ្ទុះ២លើក កើតឡើងកាលពី ៩ លានឆ្នាំមុន

អង់គ្លេស ៖ឧទ្យានជាតិឧទ្យានជាតិ Yellowstone ជាតំបន់ភ្នំភ្លើងភក់ល្បាប់ រុក្ខជាតិដ៏ល្បីល្បាញ ប៉ុន្តែក្រុមអ្នកជំនាញបានរកឃើញថ្មី ដោយបង្ហាញថា ថាមពលរបស់ភ្នំភ្លើងកំពុងតែថយចុះបន្តិចៗ ម្តងនាពេល នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកវិទ្យាសាស្ត្របាន រកឃើញការផ្ទុះដ៏ខ្លាំងក្លាចំនួន ២ លើកគឺ ៨,៧ និង ៩ លានឆ្នាំមុនដែលបង្ហាញពីភ្នំភ្លើង ដ៏ធំជាមធ្យមផ្ទុះឡើងរៀងរាល់ ៥០០.០០០ ឆ្នាំម្តង។ ដោយសារតែឧទ្យាននេះទើបតែ មានព្រឹត្តិការណ៍ស្រដៀងគ្នា២ អំឡុងពេលជាង ៣ លានឆ្នាំកន្លងមកនេះ អ្នកជំនាញព្រួយបារម្ភថា ផែស្ងួតនេះកំពុងស្ថិតស្ថេរជាការធ្លាក់ចុះគួរឲ្យកត់សម្គាល់។

ទោះបីជារបាយការណ៍ បានព្រមានថា ការផ្ទុះដ៏ធំមួយនឹងត្រូវកើតឡើងនាពេលអនាគត ប៉ុន្តែការរកឃើញថ្មីបានបង្ហាញថា យើងអាចមានរហូតដល់ ៩០០,០០០ ឆ្នាំមុនពេលការផ្ទុះមួយទៀតកើតឡើង លើទំហំនោះ។ លោក Thomas Knott អ្នកជំនាញខាងភ្នំភ្លើងនៅសាកលវិទ្យាល័យ Leicester នៃចក្រភពអង់គ្លេស និងជាអ្នកនិពន្ធឈានមុខគេបាននិយាយថា ការផ្ទុះតូចជាងមុន គឺជាការពិតណាស់នៃវត្ថុធាតុភ្នំភ្លើងដែលកើតឡើងពីការផ្ទុះដ៏ខ្លាំង២មិនធ្លាប់មានពីមុន ប្រហែល ៨,៧ និង ៩លានឆ្នាំមុន។

ភ្នំភ្លើងជាងគេទាំង២ត្រូវបានគេស្គាល់ថា ជាការផ្ទុះដ៏អស្ចារ្យរបស់Grey’s Landing បានបង្កើតជាកញ្ចក់ភ្នំភ្លើងក្តៅចម្ងាយជាង ៨,៨០០ ម៉ាយល៍ការ៉េដែលជាតំបន់ស្រដៀងនឹងទំហំនៃរដ្ឋNew Jersey។ លោក Knott បានបន្តថា ការផ្ទុះភ្នំភ្លើង Grey’s Landing តូចជាងគេ ឥឡូវជាព្រឹត្តិការណ៍ដែលបានកត់ត្រាទុកធំជាងគេបំផុតនៃខេត្តភ្នំភ្លើង Snake-River-Yellowstone ទាំងមូល៕ ដោយ៖លី ភីលីព

Most Popular

To Top