ព្រឹត្តិការណ៍

គ្រោងឆ្អឹងបុរាណ៤៤នាក់រកឃើញ នៅតំបន់ជម្រកថ្មអាមេរិកកណ្តាលបង្ហាញតម្រុយនៃប្រភពដើម ផ្លែពោតជាអាហារបំប៉នរបស់មនុស្ស

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការវិភាគឆ្អឹងនៃគ្រោងឆ្អឹងបុរាណដែលត្រូវបានរកឃើញនៅលើភ្នំម៉ាយ៉ាននៃតំបន់ Belize បានបង្ហាញឲ្យដឹងថា មនុស្សសម័យបុរាណដំបូងចាប់ផ្តើមបរិភោគផ្លែពោតជាអាហារបំប៉ន់យ៉ាងហោចណាស់ក៏៤,៧០០ ឆ្នាំមុនដែរ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

បើយោងតាមក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Exeter បានប្រាប់ឲ្យដឹងថា គ្រោងឆ្អឹងបុរាណត្រូវបានគេរកឃើញនៅលើភ្នំម៉ាយ៉ាននៃតំបន់ Belize ហើយត្រូវបានគេកប់នៅចំណុចផ្សេងៗគ្នាក្នុងរយៈពេល១០,០០០ ឆ្នាំកន្លងមក។ ក្រុមអ្នកស្រាវជ្រាវបានវាស់កម្រិតកាបូន និងអាសូតនៅក្នុងឆ្អឹងចំនួន ៤៤ គ្រោងឆ្អឹង ដើម្បីប្រមូលព័ត៌មានអំពីរបបអាហាររបស់ពួកគេ ព្រោះពួកគេបានរកឃើញអាហារចាស់ជាងគេលើរុក្ខជាតិ និងផ្លែប៊ឺរី។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ក្នុងចំណោមគ្រោងឆ្អឹងដែលត្រូវបានសិក្សាដំបូងគេបង្ហាញសញ្ញានៃពោតនៅក្នុងរបបអាហាររបស់ពួកគេនឹងមានអាយុប្រហែលជា ៤,៧០០០ ឆ្នាំមុន។ ការរកឃើញគ្រោងឆ្អឹងបុរាណទំាងនេះត្រូវបានថែរក្សាយ៉ាងល្អគួរឲ្យកត់សម្គាល់នៅជម្រកថ្មអាមេរិកកណ្តាល ដោយអ្នកស្រាវជ្រាវពិពណ៌នាថា មិនមានអ្វីប្រៀបផ្ទឹមបាន។

រហូតមកដល់ពេលនេះគេដឹងតិចតួចណាស់ថា តើពេលណាមនុស្សចាប់ផ្តើមបរិភោគដំណាំនេះតំាងតែពីមុន ត្រូវបានគេដាក់កម្រិតនៅអាមេរិកខាងត្បូង ប៉ុន្តែពេលនេះជាអាហារចម្បងនៅជុំវិញពិភពលោក។ដំណាំនេះមានសារសំខាន់ណាស់ចំពោះរបបអាហារពិភពលោក វាបង្ហាញពីទេសភាពកសិកម្ម និងជីវចម្រុះអេកូឡូស៊ីទូទាំងពិភពលោក៕ ដោយ៖លី ភីលីព

Most Popular

To Top