បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ ប្រាប់ទីប្រឹក្សារបស់លោក នៅពេលថ្មីៗនេះថា លោកចង់ឲ្យមាន ការដាក់ពង្រាយកងទ័ព១ម៉ឺននាក់ នៅក្នុងតំបន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ឈប់ភាពចលាចលស៊ីវិល ជុំវិញការស្លាប់របស់បុរសស្បែកខ្មៅ បង្កឡើងដោយប៉ូលិសក្នុងទីក្រុង មីណេអាប៉ូលិស។
តម្រូវការរបស់លោក ត្រាំ នៅក្នុងអំឡុងកិច្ចសន្ទនាគ្នា នៅការិយាល័យ Oval Office បង្ហាញឲ្យឃើញថា លោកប្រធានាធិបតីអាមេរិករូបនេះ ប្រហែលជាជិតនឹងបំពេញ ទៅតាមការគម្រាមដាក់ពង្រាយ កងកម្លាំងទ័ព នៅក្នុងទីក្រុងសហរដ្ឋអាមេរិកនានា បើទោះជាមានការប្រឆាំងជំទាស់ ពីថ្នាក់ដឹកនាំមន្ទីរបញ្ចកោណក៏ដោយ។
មន្ត្រីអាមេរិកមួយរូប បាននិយាយប្រាប់ថា នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិ លោក Mark Esper ប្រធានអគ្គសេនាធិការ នាយឧត្តមសេនីយ៍ Mark Milley និងអគ្គមេធាវី លោក William Barr បានចេញយោបល់ ប្រឆាំងនឹងការដាក់ពង្រាយទ័ពបែបនេះ៕ ប្រែសម្រួល៖ប៉ាង កុង