កីឡា

Premier League នឹងដាក់ពិន័យ កាន់តែធ្ងន់ ចំពោះកីឡាករ និងគ្រូបង្វឹកទាំងឡាយណា ដែលល្មើលបម្រាម នៃកូវីដ១៩

នៅថ្ងៃនេះ Premier League បានប្រកាសថា នឹងត្រៀមខ្លួន ក្នុងការដាក់បន្ទុកពិន័យ ជាទឹកប្រាក់ព្រមទាំងអាច នឹងឈានទៅដល់ការ កាត់ពិន្ទុបច្ចុប្បន្ន របស់ក្លឹបផង ប្រសិនបើ
នៅតែបន្តរកឃើញថា មានកីឡាករនិងគ្រូបង្វឹកទាំងណា ដែលល្មើសទៅនឹងបម្រាម របស់រដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងជំងឺឆ្លងកូវីដ១៩ ។

លីគកំពូលមួយនេះ បានបង្ហាញពីបំណង ចង់ឲ្យដំណើរការគម្រោង Project Restart អាចប្រព្រឹត្តទៅយ៉ាង រលូនហើយសង្ឃឹមថា អាកប្បកិរិយាទាំងកីឡាករ និងគ្រូបង្វឹកគឺល្អប្រសើរ
ជាងពេលមុនៗ និងជាពិសេសអាចគេចចេញ ពីភាពប្រថុយប្រថាន ក្នុងការផ្ទុះការឆ្លងវិរុស ដ៏កាចសាហាវនេះសាជាថ្មី នៅក្នុងលីគរបស់ខ្លួន

កន្លងមកមានទាំងកីឡាករផង និងគ្រូបង្វឹកផងដែលបានបំពាន បម្រាមគម្លាតសង្គមដូចជា Grealish, Walker ព្រមទាំងលោក Jose Mourinho ផង ហើយការដាក់ពិន័យថ្មី
អាចនឹងមានជាការពិន័យ ប្រាក់ដល់ទៅ២០ម៉ឺនផោនផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top