អាមេរិក ៖ បើយោងតាមប៉ាតង់ ដែលបានផ្តល់ថ្មីៗនេះថា បច្ចេកវិទ្យាប៉ាតង់ថ្មី របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple ចង់បង្កើតក្រុមថតរូប Selfies នៃច្ចេកវិទ្យាភ្ជាប់រូបភាព ជាមួយគ្នា ដែលអាចថតបានពីចម្ងាយ ហើយអាចជួយឲ្យការថតរូបនៅឆ្ងាយពីសង្គម នៅរដូវកូរ៉ូណានេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
តាមរាយការណ៍ដោយ Protocol បាននិយាយថា ប៉ាតង់នេះអាចជាវិធីមួយ ដែលធ្វើឲ្យអ្នកប្រើប្រាស់ ថតរូប Selfie ជាក្រុម ខណៈការប្រកាន់ខ្ជាប់ នូវគោលការណ៍ណែនាំ ដែលទាក់ទងនឹងសង្គម ដើម្បីការពារមេរោគកូរ៉ូណា ។
ប៉ាតង់នេះត្រូវបាន រកឃើញដំបូងដោយ Patently Apple ពិពណ៌នាអំពីបច្ចេកវិទ្យា ធ្វើឲ្យអ្នកណាម្នាក់ ជាមួយឧបករណ៍ Apple អញ្ជើញអ្នកប្រើពីចម្ងាយ ឲ្យចូលរួមថតរូប Selfie ជាក្រុមហើយបន្ទាប់ មកបញ្ចូលរូបភាពដាច់ ដោយឡែកទៅជាផលិតផលតែមួយ ។
យោងទៅតាម Patently Apple ថា ការថតរូពselfie ក្រុមសំយោគអាចមានរូបភាព រក្សាទុករូបភាពវីដេអូ ឬក៏វីដេអូផ្សាយផ្ទាល់ ហើយត្រូវបានរក្សាទុកមានន័យថា អ្នកប្រើប្រាស់អាច កែប្រែសមាសធាតុនៃក្រុម Selfie បន្ទាប់ពីបង្កើត ៕ ដោយ៖លី ភីលីព