ផ្សេងៗ

ដៃមនុស្សយន្តពាក់លើ ដងខ្លួនប្រើធារាសាស្ត្រ អាចកាន់ឧបករណ៍វាយសី និងថែមទាំងវាយបំបែកជញ្ជាំង ទៀតផង

កាណាដា៖ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ដៃមនុស្សយន្តពាក់ជាប់ ចង្កេះដែលបច្ចេកវិទ្យាថ្មីអាចធ្វើឲ្យលោកអ្នកក្លាយ ជាវីរៈបុរសដោយផ្តល់ថាមពលជាមួយ ដៃបន្ថែមនៅពេលធ្វើកិច្ចការ លេងកីឡាវាយសី និងវាយបំបែកជញ្ជាំង យ៉ាងស្រួលបំផុតនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ពួកគេបានបន្តថា ដៃធារាសាស្ត្រដាក់ត្រង់ចង្កេះ មានសេរីភាព៣ដឺក្រេផ្លាស់ទី៩ហ្វីតក្នុងមួយវិនាទី និងអាចចាប់យកវត្ថុដែល មានទម្ងន់រហូតដល់ ១១ ផោន។ ប្រព័ន្ធខ្លួនវាមានទម្ងន់ប្រហាក់ប្រហែល នឹងដៃមនុស្ស ហើយត្រូវបានគ្រប់គ្រងដោយ ប្រើមនុស្សយន្តតូចជាងមុនដំណើរការ ដោយមនុស្សទី២ឈរក្បែរនោះ។

ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា បច្ចេកវិទ្យានេះអាចគូរគំនូរលាងចាន បង្អួច ឧបករណ៍ដៃដល់កម្មករនិងលេងវាយសីរួមជាមួយ ការវាយបំបែកជញ្ជាំងនៅលើសំណង់។ មនុស្សយន្តនេះត្រូវបានបង្កើតឡើងដោយអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Université Sherbrooke នៅប្រទេសកាណាដា មានឈ្មោះថា មនុស្សយន្តមានវណ្ណៈខ្ពស់អស្ចារ្យគឺជាមនុស្សយន្តអាចពាក់ដោយផ្តល់ឲ្យមនុស្សនូវ អវយវៈបន្ថែមមួយទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top