កីឡាករខ្សែបម្រើអង់គ្លេស Adam Lallana ត្រូវបានគេជឿជាក់ថា កាន់តែខិតជិតមកដល់ពេលផុតកំណត់កុងត្រា ជាមួយនឹង Anfield ហើយនៅចុងខែមិថុនា នេះប៉ុន្តែដល់នាទីចុងក្រោយនេះ ហើយ ត្រូវបានគេជឿជាក់ថាក្លឹប នឹងត្រៀម បន្តកុងត្រាថ្មីដែលមានរយៈពេលខ្លីសម្រាប់ កីឡាកររូបនេះ អាចបន្តលេងរហូតដល់ចុង បញ្ចប់រដូវកាល។
កីឡាករក៏ដូចជាមិនមាន បញ្ហាដែរក្នុង ការបន្តកុងត្រានៅទីនេះហើយមានន័យថាLallana នឹងមានឧិកាសដើម្បីលើកពានរង្វាន់ Premier League ជាលើកដំបូងក្រោយការខកខាន អស់រយៈពេល៣០ឆ្នាំ មកហើយនោះ។
នៅសល់រយៈពេល៩ប្រកួតទៀតដែលLallana នឹងពេលវេលាកាន់តែច្រើន ដើម្បីសម្រេចចិត្តផ្ទេរទៅលេងជាមួយ នឹងក្លឹបថ្មីដោយមិនមានតម្លៃខ្លួនឡើយ នៅរដូវកាលក្រោយហើយគេជឿជាក់ថាក្នុងនោះក្លឹបនៅអង់គ្លេស ដែលបានបង្ហាញបំណង ចង់បានគាត់មានដូចជា Burnley, Leicester City និងSpursជាដើម៕ ប្រែសម្រួលៈស៊ុនលី