អាមេរិក ៖ រថយន្ដក្រុង និងរថភ្លើង នៅទូទាំងសហរដ្ឋអាមេរិកគ្រោង នឹងបើកដំណើរ ការនៅរដូវក្តៅនេះ ខណៈជនជាតិ អាមេរិក កំពុងវិលត្រឡប់ មកធ្វើការវិញ បន្ទាប់ពីចំណាយ ពេលច្រើនខែ នៅផ្ទះការពារមេរោគកូរ៉ូណាហើយ Google ចង់ជួយអ្នកឲ្យជៀសវាង ពីហ្វូងមនុស្ស នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានបន្ថែមលើការព្យាករណ៍ ហ្វូងមនុស្សរបស់ខ្លួនសម្រាប់ផែនទី ដើម្បីបញ្ជាក់ពីពេលវេលា នៃការដឹកជញ្ជូន សាធារណៈទំនង ជាមានភាពមមាញឹក ឬតិចជាងមុនរួមជាមួយ ទិន្នន័យពេលវេលាជាក់ស្តែង ។ មុខងារថ្មីនេះអាចជួយអ្នកធ្វើដំណើរ ជៀសវាងពីភាពមមាញឹក និងរក្សាការឃ្លាតឆ្ងាយ ពីសង្គមពេលមានជំងឺរាតត្បាត ។
ក្រុមហ៊ុនបន្តថា មុខងារថ្មីហៅថា ការដាស់តឿនឆ្លងកាត់ “Transit alerts” អ្នកប្រើប្រាស់អាចស្វែង រកស្ថានីយ៍ ឬចំណតរថយន្តក្រុងនៅលើ Google Maps ហើយត្រូវបានបង្ហាញ ជាមួយក្តារចាកចេញ និងទិន្នន័យរវល់ ។ លក្ខណៈពិសេសនេះត្រូវបានផ្តល់ជូនអ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាហ្សង់ទីនអូស្ត្រាលី បែលហ្ស៊ិក ប្រេស៊ីល កូឡុំប៊ី បារាំង ឥណ្ឌា ម៉ិកស៊ិក ហូល្លង់ និងអេស្ប៉ាញ ៕
ដោយ៖លី ភីលីព