ព្រឹត្តិការណ៍

ទីតានិចព្រះច័ន្ទ របស់ភពសោរ៍ សាត់ផ្លាស់ប្តូរឆ្ងាយ ពីភពផែនដី នៅ៤អ៊ីញក្នុងមួយឆ្នាំ

បន្ទាប់ពីសិក្សា អស់រយៈពេលជាច្រើន ទសវត្សអំពីទីតានិច ព្រះច័ន្ទរបស់ភពសៅរ៍ ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញថា វាកំពុងរសាត់ចេញពីភពនេះ ក្នុងអត្រា១០០ ដងលឿនជាងអ្វី ដែលបានជឿពីមុនទៅទៀត ដោយមានទំហំសរុបចំនួន ៤ អ៊ីញក្នុងមួយឆ្នាំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ទីតានិចបច្ចុប្បន្ន ស្ថិតនៅចម្ងាយ ៧៥៩,០០០ ម៉ាយពីភពរោទ៍ ប៉ុន្តែទិន្នន័យថ្មីស្នើថា វាជិតដល់ ៤,៥ ពាន់លានឆ្នាំមុន ។ នេះមានន័យថា ប្រព័ន្ធទាំងមូលបានពង្រីកលឿន ជាងក្រុមអ្នកវិទ្យាសាស្ត្រ ដែលបានបង្កើតដំបូង។ របកគំហើញនេះក៏បានបញ្ជាក់ថា ភពព្រះចន្ទខាងក្រៅធ្វើចលនាក្នុងអត្រា ប្រហាក់ប្រហែល នឹងភពព្រះច័ន្ទដែរ ពីព្រោះពួកវាត្រូវបានចាក់សោរ តាមគន្លងដោយភ្ជាប់ទៅនឹង រលកនៃភពមួយហើយ រុញវាទៅខាងក្រៅ ។

ទីតានគឺជាព្រះច័ន្ទធំជាងគេ ក្នុងចំណោមភពព្រះច័ន្ទចំនួន ៦២ ដែលត្រូវបានគេស្គាល់ ហើយស្ថិតនៅចម្ងាយ ៨៨៦ លានម៉ាយពីព្រះអាទិត្យ ។ ចម្ងាយនេះមានន័យថា សីតុណ្ហភាពនៅផ្ទៃខាងលើ មានសភាពត្រជាក់ បើយោងតាមអង្គការណាសាថា សីតុណ្ហភាពនៅលើទីតានគឺប្រហែលដក ២៩០ អង្សាហ្វារិនហៃ៕
ដោយ៖លី ភីលីព

Most Popular

To Top