ប្រវតិ្តសាស្ត្រ: ថ្ងៃទី២១ខែមិថុនាកាលពីឆ្នាំ១៩៩០ មានហេតុ ការណ៍ការរញ្ជួយដ៏អាក្រក់មួយ បានកើតឡើងនៅក្បែរទឹកដីនៃ
សមុទ្រCaspian របស់ប្រទេសអ៊ីរ៉ង់ ដោយលទ្ធផលវាបានសម្លាប់មនុស្សជាង៥០០០០នាក់និងធ្វើ ឱ្យមនុស្ស ១៣៥០០០ នាក់ទៀតរងរបួស ។ ការរញ្ជួយដីកម្រិតទៅដល់៧,៧ រិចទ័របានបំផ្លិចបំផ្លាញផ្ទះសំបែងនិងអគារជាច្រើន ផងដែរនៅតំបន់នោះ។
ក្នុងពេលដែលមនុស្សគ្រប់គ្នាកំពុង គេងលង់លក់យ៉ាងស្កប់ស្កល់គឺ នៅពេល៣០ នាទីបន្ទាប់ពីពាក់កណ្តាល អាធ្រាតការរញ្ជួយដ៏ខ្លាំងក្លាយបានកើតឡើងភ្លាមៗ តាមបណ្តោយឆ្នេរសមុទ្រCaspian នៅភាគពាយព្យ នៃប្រទេសអ៊ីរ៉ង់បានបំផ្លាញភាពស្ងប់ស្ងាត់ នៅពេលរាត្រីភ្លាមៗផង។
ផ្ទៃដី២០០០០គីឡូម៉ែត្រការ៉េ នៅក្នុងខេត្ត Zanjan និង Gilan ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែ ទាំងអស់។ តំបន់នេះរួមបញ្ចូលទាំងពីរកសិដ្ឋាននិងរមណីយដ្ឋាន សមុទ្រហើយនៅតាមទីប្រជុំជនតាម បណ្តោយផ្លូវ
ចំងាយ៨០ម៉ាយ គ្រប់អាគារទាំងអស់គ្មានសល់សូម្បីតែ មួយខ្នងត្រូវបានកំទេចហើយ អ្នកស្រុកគ្រប់គ្នាបានស្លាប់ ទាំងអស់គ្មានសល់សូម្បីតែម្នាក់ដូចគ្នា។
កិច្ចប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះទូទាំងពិភពលោក ត្រូវបានដំណើរការនៅថ្ងៃបន្ទាប់។ រដ្ឋាភិបាលអ៊ីរ៉ង់ បានទទួលយកជំនួយឥតសំណងពីសហរដ្ឋអាមេរិក នៅគ្រានោះទោះជាប្រទេសនេះបដិសេធការ ជួយពីអ៊ីស្រាអែលនិងអាហ្វ្រិកខាងត្បូងក៏ដោយ។ ដោយសារតែទំនាក់ទំនង ដ៏តានតឹងរបស់ប្រទេសអ៊ីរ៉ង់ជាមួយបណ្តាលរដ្ឋាភិបាលមួយចំនួន អ្នកជួយសង្គ្រោះជាច្រើនមកពីប្រទេសលោកខាងលិច ត្រូវបានបញ្ជូនមកផ្ទះវិញបន្ទាប់ពីរយៈពេលខ្លីប៉ុណ្ណោះ៕
ប្រែសម្រួល:ស៊ុនលី