ព្រឹត្តិការណ៍

ក្រុមអភិរក្សនិយមរិះគន់ គម្រោងដក កងទ័ពអាមេរិក ចេញពីអាល្លឺម៉ង់

បរទេស៖មេដឹកនាំក្រុមអភិរក្សនិយម អាល្លឺម៉ង់ និងអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសរិះគន់ផែនការបានស្នើឡើងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលឲ្យដកកងទ័ពអាមេរិកប្រមាណមួយភាគបី ដែលកំពុងតែប្រចាំការក្នុងប្រទេសអាល្លឺម៉ង់ នាពេលបច្ចុប្បន្ននេះ។ 

មន្ត្រីការពារជាតិជាន់ខ្ពស់ មិនបញ្ចេញឈ្មោះមួយរូប បាននិយាយយ៉ាងដូច្នេះថា លោក ត្រាំ បានបញ្ជាឲ្យមន្ទីរបញ្ចកោណដកកងទ័ព៩.៥០០នាក់ ក្នុងចំណោមកងទ័ព៣៤.៥០០នាក់ ដែលឲ្យឈរជើងប្រចាំការជាអចិន្ត្រៃយ៍នៅអាល្លឺម៉ង់ ដែលជាផ្នែកនៃការរៀបចំយូរអង្វែងរវាងប្រទេសទាំងពីរ។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងប្រទេសអាល្លឺម៉ង់ អ្នកនយោបាយឆ្វេងនិយម បានសម្តែងការស្វាគមន៍ ចំពោះការដកកងទ័ពដែលស្នើឡើងនោះ ចំណែកមេដឹកនាំអភិរក្សនិយម បានពិពណ៌នាគម្រោងដកទ័ពនោះ ថាជាការហៅឲ្យភ្ញាក់ឡើង៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top