ចិន៖ក្រុមហ៊ុន Tesla បានគ្របដណ្តប់ទីផ្សារ រថយន្តអគ្គិសនី អស់រយៈពេលជាច្រើនឆ្នាំ ហើយរបកគំហើញថ្មីមួយ អាចធានាបានថា ក្រុមហ៊ុនកំពុងឈានទៅដល់ ការគ្រប់គ្រងដល់ចំណុចកំពូល ព្រមទំាងអាច បើកបរមួយលានម៉ាយល៍ ដែលអាចផ្លាស់ប្តូរ ទៅជារថយន្តអគ្គិសនី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមហ៊ុនផ្គត់ផ្គង់អាគុយ របស់ក្រុមហ៊ុន Tesla គឺ Contemporary Amperex Technology បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ខ្លួនបានត្រៀមរួចរាល់ ក្នុងការផលិតអាគុយ អាចសាកបាន ដែលមានរយៈពេល ១៦ ឆ្នាំ ឬ១,២៤ លានម៉ាយមុនពេល ដែលវាត្រូវការជំនួស។ ក្រុមហ៊ុនមានមូលដ្ឋាន នៅប្រទេសចិនមួយនេះ បាននិយាយថា ការបញ្ជាទិញបាន ត្រៀមរួចរាល់ដើម្បីបំពេញ ប៉ុន្តែអាគុយថ្មីនឹងត្រូវចំណាយ ១០ ភាគរយច្រើនជាងតម្លៃ ដែលកំពុងមាននៅលើទីផ្សារ។
ព័ត៌មានអំពីអាគុយ ដែលមានថាមពលរាប់លានម៉ាយល៍ ត្រូវបានលេចមុខជាលើកដំបូង កាលពីខែមុន ដោយប្រភពដដែល បាននិយាយថា ក្រុមហ៊ុន Tesla នឹងបើកដំណើរការបច្ចេកវិទ្យាថ្មី នៅក្នុងប្រទេសចិន ក្នុងគោលបំណង ដើម្បីរុះរើទីតាំងឡើងវិញ៕ ដោយ៖លី ភីលីព