វ៉ាស៊ីនតោន៖ យ៉ាងហោចណាស់មានរដ្ឋចំនួន ២៨ របស់សហរដ្ឋអាមេរិក មិនបានអនុវត្តតាម គោលការណ៍ណែនាំរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) ស្តីពីការរាយការណ៍ ករណីថ្មីនៃជំងឺកូវីដ-១៩ ដែលពាក់កណ្តាលបានឃើញនិន្នាការនៃករណីថ្មីៗកើនឡើងក្នុងសប្តាហ៍មុននេះ។
រដ្ឋទាំងនោះមិនបានរាយការណ៍អំពីករណី ដែលអាចកើតមានទេនេះបើយោងតាមការរាប់ករណី ប្រចាំថ្ងៃដែលបានចុះបញ្ជីនៅលើគេហទំព័ររបស់ CDC នោះទេ។
ករណីដែលអាចកើតមាន គឺជាករណីដែលអ្នកជំងឺអាចបំពេញតាមលក្ខណៈវិនិច្ឆ័យគ្លីនិកនិង“ ភស្តុតាងរោគរាតត្បាត” ចំពោះការឆ្លង ប៉ុន្តែមិនត្រូវបានធ្វើតេស្តិ៍លើ ជម្ងឺកូវីដ-១៩ បំពេញបាននូវលក្ខណៈវិនិច្ឆ័យទាំងនោះ រួមជាមួយ“ ភ័ស្តុតាងមន្ទីរពិសោធន៍សន្មត” ឬ“ លក្ខណៈវិនិច្ឆ័យសំខាន់” ដោយមិនត្រូវបានសាកល្បង នេះបើយោងតាម CDC។
រដ្ឋមួយចំនួនដែលមានប្រជាជនច្រើន ជាងគេរួមមានរដ្ឋកាលីហ្វ័រញ៉ា រដ្ឋផ្លរីដា ញូវយ៉ក និងរដ្ឋតិចសាស់ ស្ថិតក្នុងចំណោមរដ្ឋដែល CDC មិនមានទិន្នន័យ៕ដោយ ឈូក បូរ៉ា