ព្រឹត្តិការណ៍

ការអះអាង ធ្វើតួនាទីរបស់ អាមេរិក ក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ គ្មាន សុពលភាពចាប់តាំងពី បានបោះបង់វាចោល

បរទេស៖មន្ត្រីការទូតជាន់ខ្ពស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ការអះអាងធ្វើតួនាទីរបស់អាមេរិក ក្នុងកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែ គឺមិនមានសុពលភាពក្នុងកិច្ចចរចាគ្នា ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានបោះបង់ចោលកិច្ចព្រមព្រៀងនោះ។ 

ប្រធានគោលនយោបាយបរទេសសហភាពអឹរ៉ុប បាននិយាយប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រោយកិច្ចពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ថា សហរដ្ឋអាមេរិកមិនអាចប្រើប្រាស់ភាពជាសមាជិកកាលពីអតីតរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដើម្បីដាក់បម្រាមនាំចូលអាវុធលើប្រទេសអ៊ីរ៉ង់។ 

លោក Josep Borrell បាននិយាយថា “សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែ JCPOA ហើយក្នុងពេលបច្ចុប្បន្ននេះ ពួកគេមិនអាចអះអាងថា ពួកគេនៅតែជាផ្នែកនៃកិច្ចព្រមព្រៀង  JCPOA ក្នុងគោលបំណងដោះស្រាយបញ្ហានេះ JCPOA ពីកិច្ចព្រមព្រៀង “៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top