តូក្យូ៖ ទូរទស្សន៍រដ្ឋ NHK របស់ជប៉ុន នៅថ្ងៃអង្គារ បានសុំអភ័យទោស ចំពោះប្រភេទ នៃគំរូជីវចលខ្លីមួយ ដែលខ្លួនបានប្រើនៅក្នុងកម្មវិធី ព័ត៌មានប្រចាំសប្តាហ៍ ស្តីពីសាវតានៃការធ្វើបាតុកម្មរបស់ក្រុម Black Lives Matter នៅសហរដ្ឋអាមេរិក បន្ទាប់ពីមានការចោទប្រកាន់ថា វាបានបង្ហាញពីការ ប្រកាន់ពូជសាសន៍។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា វីដេអូឃ្លីប ដែលមានរយៈពេល ១ នាទី ២០ វិនាទី ក៏មិនបាននិយាយអំពីការស្លាប់របស់លោក George Floyd ជាជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក ដែលត្រូវបានឃុំឃាំង ដោយប៉ូលីស កាលពីថ្ងៃទី ២៥ ខែឧសភានៅរដ្ឋមិនីសូតាថា ជាព្រឹត្តិការណ៍ ដែលបង្កឱ្យមានការតវ៉ានោះទេ ផ្ទុយទៅវិញ វាបានផ្តោតទៅលើការ សោកសៅខាងសេដ្ឋកិច្ច ។
ទូរទស្សន៍ NHK បានដកវីដេអូចេញ ពីគណនី ធ្វីតទ័ររបស់កម្មវិធី នៅរសៀលថ្ងៃអង្គារ ដោយនិយាយថា“ ដោយសារតែមានការរិះគន់ ពីអ្នកទស្សនាថា គំនូរជីវចលនេះ មិនបានពិពណ៌នា អំពីបញ្ហាពិតប្រាកដ, យើងបានដកវីដេអូចេញ ហើយយើងសូមទោស ចំពោះការខ្វះការពិចារណា និងអារម្មណ៍មិនល្អណាមួយ ដែលខ្លួនបានបង្កើត៕
ប្រែសម្រួលៈ ណៃ តុលា