អាមេរិក ៖ ការសិក្សាបានអះអាងថា កុមារតូចៗគួរផឹកទឹកផ្លែឈើសុទ្ធ ១០០ ភាគរយក្នុងមួយថ្ងៃ២ ពែងជារបបអាហារ នឹងធ្វើឲ្យពួកគេមានសុខភាពល្អ នៅពេលវ័យជំទង់ និងញ៉ាំផ្លែឈើច្រើននេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
អ្នកវិទ្យាសាស្ត្រអាមេរិក បានរកឃើញថា ក្មេងទាំងនេះបង្កើតរបបអាហារ ដែលមានសុខភាពល្អ និងញ៉ាំផ្លែឈើច្រើន នៅពេលវ័យជំទង់ជាងមិត្តភក្តិ របស់ពួកគេដែលផឹកទឹក សុទ្ធតិចជាងកន្លះពែង ក្នុងមួយថ្ងៃក្នុង ពេលពួកគេនៅក្មេង ។
ហើយផ្ទុយពីការស្រាវជ្រាវ ពីមុនការសិក្សាបានរកឃើញថា ការផឹកទឹកផ្លែឈើច្រើន ដែលមានជាតិស្ករខ្ពស់មិនធ្វើឲ្យកុមារ មានហានិភ័យខ្ពស់ នៃការលើសទម្ងន់នោះទេ។ អ្នកដឹកនាំការស្រាវជ្រាវ លោកវេជ្ជបណ្ឌិតLynn Moore មកពីសាកលវិទ្យាល័យ បូស្តុនបាននិយាយថា យើងដឹងថា ការញ៉ាំផ្លែឈើនឹងគុណភាព នៃរបបអាហារជាទូទៅ មានតាំងពីក្មេង រហូតដល់វ័យជំទង់ ។
កុមារដែលទទួលទាន ទឹកផ្លែឈើ ប្រហែល ១,៥ ពែងក្នុង១០០ ភាគរយក្នុងមួយថ្ងៃ ក្នុងពេលចូលសាលាមត្តេយ្យមានទំនោរ រក្សារបបអាហារ ដោយមានសុខភាពល្អដល់វ័យ ជំទង់ជាងកុមារ ដែលផឹកតិចជាងកន្លះពែង ក្នុងមួយថ្ងៃក្នុងពេល ចូលសាលាមត្តេយ្យ ។
លើសពីនេះទៅទៀត ការតាមដាន រយៈពេលជាង១០ ឆ្នាំ ការញ៉ាំទឹកផ្លែឈើ ក្នុងបរិមាណ ដែលកុមារទទួលទាន (១-២ ពែងក្នុងមួយថ្ងៃ) មិនត្រូវបានផ្សាភ្ជាប់ ជាមួយនឹងការឡើង ទម្ងន់លើសអំឡុង ពេលកុមារភាពនោះទេ ៕ដោយ៖លី ភីលីព