កីឡា

អ្នកចាំទីអូស្ត្រាលី Langerak ធ្វើតេស្តិ៍វិជ្ជមាន សម្រាប់ការប្រកួត ក្របខណ្ឌ COVID-19 នៅជប៉ុន

តូក្យូ ៖ អ្នកចាំទីអូស្ត្រាលី កីឡាករ Mitchell Langerak បានធ្វើតេស្តិ៍រកឃើញមេរោគ COVID-19 ក្លិបរបស់អ្នកចាំទីរូបនេះ Nagoya Grampus បានប្រកាសថា លោកក្លាយជាកីឡាករទី២ ដែលឆ្លងជំងឺក្នុងព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ J.League គឺជាលីគកំពូល របស់ប្រទេសជប៉ុន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្លិបបាននិយាយថា កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានជួយក្រុមឈ្នះពានចុងក្រោយ នៃពានរង្វាន់ចំនួន ៨ របស់គេ សម្រាប់ពានរង្វាន់ Socceroos នៅឆ្នាំ ២០១៧ ប៉ុន្តែជាធម្មតាលោកជាអ្នកបម្រុងទុក សម្រាប់អ្នកចាំទីជម្រើសទី ១ Matt Ryan កំពុងតែបង្ហាញរោគ សញ្ញាគ្មានមេរោគ ។

ខ្សែប្រយុទ្ធ Mu Kanazaki បានធ្វើតេស្តិ៍រកវីរុសវិជ្ជមាន កាលពីសប្តាហ៍មុន ដែលជំរុញឲ្យក្លិបស៊ើបអង្កេតមនុស្សគ្រប់គ្នា ដែលមានទំនាក់ទំនងជិត ស្និទ្ធជាមួយលោក ។ កីឡាករ និងបុគ្គលិកត្រូវបានតេស្តិ៍ ជាមួយនឹងលទ្ធផលរបស់ Langerak ទទួលបានលទ្ធផលវិជ្ជមាន ក្នុងចំណោមការធ្វើតេស្តិ៍ចំនួន ២៦ ។

ក្លិបបានបន្តថា យើងកំពុងព្យាយាមកំណត់ អត្តសញ្ញាណមនុស្ស ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយ Langerak ដោយសហការជាមួយមណ្ឌលសុខភាព ក្នុងតំបន់ហើយ “នឹងបន្តអនុវត្តភ្លាមៗ” ការធ្វើតេស្តិ៍ COVID-19 លើកីឡាករ និងបុគ្គលិកក្រុមដទៃទៀត ដែលមិនទាន់បានធ្វើតេស្តិ៍ ៕ដោយ៖លី ភីលីព

Most Popular

To Top