ព្រឹត្តិការណ៍

Tesla កាន់តែខ្លាំង ខណៈថ្ម របស់រថយន្ត នឹងមានអាយុ កាលដល់១៦ឆ្នាំ និងដំណើរការ បាន១លានម៉ាល

បរទេស ៖ ក្រុមហ៊ុន Amperex Technology Ltd ដែលត្រូវបានគេស្គាល់ថា ជាអ្នកផលិត និងផ្គត់ផ្គង់ថ្ម របស់ក្រុមហ៊ុន រថយន្តអគ្គិសនី Telsa នៅសប្តាហ៍នេះ បានធ្វើការអះអាងថា ខ្លួនបានផលិត ជោគជ័យ នូវថ្មប្រភេទថ្មីមួយ ដែលអាចមានអាយុកាល រហូតទៅដល់១៦ឆ្នាំ និងដំណើរការ បានក្នុងចំងាយ ដល់ទៅ១លានម៉ាល។

ប្រធាន ក្រុមហ៊ុនលោក Zeng Yuqun បានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកកាសែត របស់ The Bloomberg កាលពីចុងសប្តាហ៍កន្លង ទៅថាថ្មប្រភេទថ្មីនេះ ត្រូវបានផលិតរួចរាល់ហើយ ប៉ុន្តែវាមានតម្លៃថ្លៃជាងថ្មធម្មតា ដែលកំពុងចរាចរលើទីផ្សារ ដល់ទៅ១០ភាគរយ ។ គួរបញ្ជាក់ថា កាលពីខែឧសភាកាសែត ជាច្រើនបានអះអាងថា Telsaបានព្យាយាមធ្វើការងារ ដើម្បីផលិតឲ្យបានថ្ម ដែលអាចដំណើរការ ក្នុងចំងាយ១លានម៉ាល ។

ក្រុមហ៊ុន CATL ដែលជាក្រុមហ៊ុន ផលិតថ្ម របស់ប្រទេសចិនដ៏ធំមួយ ដែលខ្លួនមានជំនាញខាងផលិតថ្ម ឲ្យទៅក្រុមហ៊ុនផលិតរថយន្ត Telsa និងក្រុមហ៊ុនរថយន្ត Volkswagenនេះ បានអះអាងទៀតថា ខ្លួនក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ក្នុងការដំណើរការសង្វាក់ ផលិតកម្មផលិតថ្មប្រភេទថ្មីនេះ ដែលអាចមានអាយុកាលដល់ទៅ១៦ឆ្នាំ និងដំណើការបានរហូត ទៅដល់១លានម៉ាល ឬប្រមាណជា១,២៤លានគីឡូម៉ែត្រ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top