ព្រឹត្តិការណ៍

ការសិក្សាថ្មីបង្ហាញថា ទម្លាប់នៃការដឹកជញ្ជូន របស់បុរសមានការ បញ្ចេញឧស្ម័ន ផ្ទះកញ្ចក់ច្រើន ជាងស្ត្រី

នូវែលសេឡង់ ៖ យោងតាមការសិក្សាថ្មីមួយ ពីប្រទេសនូវែលសេឡង់ បានបង្ហាញថា ស្ត្រីទទួលខុសត្រូវ ចំពោះការបំភាយឧស្ម័ន ផ្ទះកញ្ចក់តិចជាងបុរស ព្រោះពួកគេទំនងជាដើរ ឬប្រើប្រាស់មធ្យោបាយ ធ្វើដំណើរសាធារណៈ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

សាកលវិទ្យាល័យ Otago និងលោកស្រីវេជ្ជបណ្ឌិត Caroline Shaw របស់ Wellington បានរកឃើញថា បុរសមានទំនោរធ្វើដំណើរ តិចជាងពួកគេ ខណៈពួកគេធ្វើដំណើរឆ្ងាយហើយ មិនសូវជាស្ត្រីដើរ ឬធ្វើដំណើរសាធារណៈទេ ។ នេះបើយោង តាមលោកស្រី Shaw ថា ការនាំឲ្យស្ត្រីមានទម្រង់ ធ្វើដំណើរការបំភាយឧស្ម័នផ្ទះ កញ្ចក់មានលក្ខណៈចម្រុះ និងទាបជាងបុរស ។

លោកស្រីShaw ផ្អែកលើការសិក្សា របស់នាងលើការវិភាគទិន្នន័យ នៃការដឹកជញ្ជូនសម្រាប់ប្រជាជន នូវែលសេឡង់ចំនួន ៥០.០០០ នាក់ដែលបានប្រមូល ដោយការស្ទង់មតិទេសចរណ៍ ក្នុងគ្រួសារនូវែលសេឡង់រវាងឆ្នាំ ២០០២ និង ២០១៤ ។

នៅក្នុងការប្រៀបធៀបបុរស បានធ្វើដំណើរពីចម្ងាយឆ្ងាយពីស្ត្រីជាង ១២ភាគរយទៅ១៧ភាគរយ នៅពេលពួកគេចេញទៅក្រៅ ។ ស្ត្រីក៏ទំនងជា ចំណាយពេលខ្លី ដើម្បីទៅដើរលេងមិត្តភក្តិរួម ដំណើរជាមួយអ្នកផ្សេង ពេលដើរលេង ឬទៅទិញឥវ៉ាន់ ខណៈបុរសមិនសូវចូលចិត្តធ្វើដំណើរកម្សាន្ត ក្នុងគោលបំណងសង្គម ៕ ដោយ៖លី ភីលីព

Most Popular

To Top