ទីក្រុងរ៉ូម៉ាំង៖ អ្នកបុរាណវិទ្យាគូសផែនទី ទីក្រុងរ៉ូម៉ាំងទាំងមូល ដែលបានកប់នៅក្រោមដី អស់រយៈពេលរាប់ម៉ឺនឆ្នាំ ដោយប្រើប្រាស់រ៉ាដា បង្ហាញពីវិមានប្លែកមួយ អាងហែលទឹក និងងូតទឹករួមគ្នា ដោយមិនជីកយករបស់អ្វីទាំងអស់ ចេញមកឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកបុរាណវិទូ បានភ្ជាប់កង់៤ ទៅនឹងម៉ាស៊ីនទំនើបៗ ដែលប្រើរលកវិទ្យុ ដើម្បីមើលលម្អិតពីអ្វី ដែលលាក់នៅក្រោមដី។ វាបានអនុញ្ញាត ឲ្យពួកគេធ្វើផែនទី នៅទីក្រុង Falerii Novi ដោយមានទីតាំង នៅជិតទីក្រុងរ៉ូម និងកំណត់កន្លែង ស្មុគស្មាញ បន្ទប់ទឹក ផ្សារ និងប្រាសាទ ដោយមិនចាំបាច់ជីក។
ពួកគេបាននិយាយថា អ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Cambridge និង Ghent ក៏បានរកឃើញវិមានសាធារណៈមួយ មិនដូចអ្វីដែលបានរកឃើញ ពីទីក្រុងរ៉ូមបុរាណឡើយ។ ការរកឃើញផ្សេងទៀត រួមមានរោងល្ខោនដ៏ធំមួយ លំនៅដ្ឋានរបស់វណ្ណៈកម្មករ និងបណ្តាញបំពង់ទឹកដ៏ធំទូលាយ របស់ទីក្រុងតាំងពីសតវត្សរ៍ទី ៣ ៕ ដោយ៖ លី ភីលីព