បរទេស: The National Interest នៅថ្ងៃអង្គារទី២២ខែតុលានេះបានសរសេរបើទោះបីជារថក្រោះជំនាន់ថ្មីត្រកូល Armata នៅមិនទាន់បានប្រកាសជាផ្លូវការចូលមកក្នុងជួរកម្លាំងយោធា រុស្សីឡើយក្តីប៉ុន្តែជឿជាក់ថាព័ត៌មានអំពីម៉ូដេលចុងក្រោយនេះបានធ្វើឲ្យប្រទេសជាច្រើនកំពុងទន្ទឹងរងចាំដើម្បីប្រើប្រាស់វាផងដែរ។
ជារឿងធម្មតាសម្រាប់មហាអំណាចផលិតអាវុធមួយនេះជាក់ស្តែងដូចជាកាលពីឆ្នាំ២០១៨ដូចជាប្រភេទមីស៊ីលប្រភេទBrahmos missileនិងមួយទៀតគឺយន្តហោះចម្បាំងSu-57គឺទទួលបានការកម្ម៉ង់ទុករួចរាល់ទៅហើយមុនផលិតកម្មផលិតមិនទាន់ទាំងបានបញ្ចប់ផង។
តាមការចុះផ្សាយរបស់ប្រភពព័ត៌មានដដែលនេះបានឲ្យដឹងជាមួយនឹងរថក្រោះជំនាន់ថ្មីមួយនេះ គឺជឿជាកថាបច្ចុប្បន្នគឺមានប្រទេសយ៉ាងហោចណាស់៥ទៅហើយដែលមានបំណងចង់ទិញវាយកមកប្រើប្រាស់ក្នុងនោះមានដូចជាប្រទេសឥណ្ឌាប្រទេសចិនប្រទេសអាល់ហ្ស៊េរីប្រទេស អេហ្ស៊ីប និងសហភាពអារ៉ាប់រួមផងដែរ៕ ប្រែសម្រួល:ស៊ុនលី