ព្រឹត្តិការណ៍

ការសិក្សា៖ ការកើនឡើងកម្ពស់ទឹកសមុទ្រ បណ្តាលមកពីការឡើងកម្តៅផែនដី ធ្វើឲ្យកោះនានានៅលើពិភពលោក អាចលិចនៅក្រោមទឹក

អង់គ្លេស៖ ការសិក្សាស្រាវជ្រាវថ្មីមួយ បានបង្ហាញថា កោះថ្មប៉ប្រះទឹកដូចជា កោះMaldives នឹងវត្តមានលើផ្ទៃទឹកសមុទ្រ បណ្តាលមកពីការឡើងកម្ដៅផែនដី ដោយសារតែពួកគេ មានសមត្ថភាពសម្របខ្លួនតាមធម្មជាតិ ចំណែកកោះនានាផ្សេងទៀត អាចរងគ្រោះប្រហែល ជាមិនក្លាយជាការពិតឡើយ ស្រាវជ្រាវបានអះអាងថា កោះផ្កាថ្ម និងកោះMaldives អាចសម្របខ្លួនតាមធម្មជាតិ ដើម្បីរស់រានដល់កម្ពស់ទឹក។

ការស្រាវជ្រាវពីមុន បានលើកឡើងថា ការកើនឡើងកម្រិតទឹកសមុទ្រ នឹងធ្វើឲ្យកោះនានាលង់ទឹក ដោយថ្មប៉ប្រះទឹកផ្កាថ្ម ងាយនឹងទទួលរងជាពិសេស ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ទោះយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិមួយក្រុម ដែលដឹកនាំ ដោយសាកលវិទ្យាល័យ Plymouthនិយាយថា នេះប្រហែលជា មិនមែនជាការសន្និដ្ឋានមុនទេ។ ក្រុមអ្នកស្រាវជ្រាវបន្តថា វាអាចទៅរួច ដែលកោះថ្មប៉ប្រះទឹក និងផ្កាថ្ម អាចរស់បាន ដោយសារដីល្បាប់ពីឆ្នេរ ត្រូវបានផ្ទេរទៅផ្ទៃកោះ។

ការសិក្សានេះ រួមបញ្ចូលគ្នានូវការពិសោធន៍រូបវន្ត ជាមួយគំរូកុំព្យួទ័រ ដើម្បីត្រាប់តាមរបៀប ដែលកោះថ្មប៉ប្រះទឹក អាចឆ្លើយតប នៅពេលកម្រិតទឹកសមុទ្រឡើងខ្ពស់៕ ដោយ៖លី ភីលីព

Most Popular

To Top