ព្រឹត្តិការណ៍

កូរ៉េខាងជើង ព្រមានអាមេរិក កុំជ្រៀតជ្រែកកិច្ចការ ទំនាក់ទំនងអន្ដរកូរ៉េ បើមិនចង់ប៉ះពាល់ ដល់ការបោះឆ្នោត ប្រធានាធិបតី ខាងមុខនេះ

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានព្រមានដល់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះថា កុំជ្រៀតជ្រែកក្នុងទំនាក់ ទំនងអន្តរកូរ៉េ ប្រសិនបើខ្លួនចង់ចៀស វាងជួបប្រទះនូវបញ្ហាប៉ះពាល់ ដល់រៀបចំការបោះឆ្នោត ប្រធានាធិបតី ក្នុងខែវិច្ឆិកាខាងមុខនេះ។

លោក Kwon Jong-gun អគ្គនាយក នៃនាយកដ្ឋានកិច្ចការអាមេរិក នៃក្រសួងការបរទេសកូរ៉េខាងជើង បានធ្វើការកត់សម្គាល់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានសម្តែងការខកចិត្ត ចំពោះការសម្រេចចិត្តថ្មីៗនេះ របស់ក្រុងព្យុងយ៉ាង ក្នុងការកាត់ផ្តាច់រាល់បណ្តាញ ទំនាក់ទំនងជាមួយ កូរ៉េខាងត្បូង។

លោកបានបញ្ជាក់ថា “ប្រសិនបើសហរដ្ឋអាមេរិក លូកដៃទៅក្នុងកិច្ចការរបស់អ្នកដទៃ ដោយការយកចិត្តទុកដាក់ ហើយមិនយកចិត្តទុកដាក់ ពីកិច្ចការផ្ទៃក្នុងរបស់ខ្លួន នៅពេលដែលស្ថានភាព នយោបាយស្ថិតក្នុង ភាពច្របូកច្របល់ដ៏អាក្រក់បំផុតនោះខ្លួន អាចនឹងជួបរឿងមិនល្អ ដែលពិបាកដោះស្រាយ” ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top