ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ប្រគល់ជូនសម្ភារ ការពារមេរោគកូវីដ-១៩ សំខាន់ៗដូចជា ស្រោមដៃការពារ ដកដាក់អាល់កុល និងទឹកអាល់កុលលាងដៃ ដល់សហព័ន្ធកីឡាជាតិទំាង៣២ និងនាយកដ្ឋានកីឡាជាច្រើនទៀត នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា សម្ភារការពារមេរោគកូវីដ-១៩ទំាងនេះ ទទួលបានពីការឧបត្ថម្ភ របស់ក្រុមហ៊ុន The Korea Chmber of Commerce in Cambodiaតាមរយៈពេលលោកគ្រូ ឆយ យ៉ុងសុក ក្នុងនាមអគ្គនាយកកីឡា នឹងយកទៅបែងចែក ជូនដល់សហព័ន្ធកីឡាជាតិចំនួន៣២ ដែលមានក្រុម កីឡាករ-កីឡាការិនី ជម្រើសជាតិ ថ្នាល កំពុងធ្វើការហ្វឹកហាត់យ៉ាងសកម្ម នៅពហុកីឡដ្ឋានជាតិ តាមការណែនាំបច្ចេកទេស របសក្រសួងសុខាភិបាល ។
ដូច្នេះមុនពេលចូលហាត់យើង ត្រូវការត្រួតពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ ហើយម៉ឹងម៉ាត់ជាប្រចាំតាមការណែនាំ ដោយសហការជាមួយក្រសួងសុខាភិបាល។ សម្រាប់សហព័ន្ធទំាង៣២ ក្នុងមួយសហព័ន្ធទទួលបានស្រោមដៃ ការពារមួយប្រអប់ ដកដាក់អាល់កុល១ និងទឹកអាល់កុលលាងដៃ ២កាដុងសរុបចំនួន៦៦កាដុង ចំណែកអគ្គនាយកដ្ឋានកីឡា នាយកដ្ឋានកីឡា៤ ពហុកីឡដ្ឋានមរតកតេជោ ក្រុមការងារលោក ស សុខារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងអប់រំ សរុបចំនួន៣៣កាដុង ៕ដោយ៖លី ភីលីព